Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់Tablets ជូនដល់ឃុំសង្កាត់ក្នុងខេ​ត្ត​ស្វាយ​រៀ​ង សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រា​ក់​ជូ​ន ស្ត្រីមានផ្ទៃពោះ និងកុមា​រអាយុក្រោម២ឆ្នាំ និងការ​កំណត់អន្តសញ្ញាណកម្មក្រីក្រតាមកា​រ​ស្នើ​សុំ

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធី​ប្រ​គ​ល់Tablets ជូនដល់ឃុំសង្កាត់ក្នុងខេ​ត្ត​ស្វា​យ​រៀង​ សម្រាប់អនុវត្តកម្មវិធី​ឧ​បត្ថ​ម្ភសាច់​ប្រា​ក់ជូន ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ​ ​និងការកំណត់អន្តសញ្ញា​ណ​កម្ម​ក្រីក្រ​តាម​កា​រស្នើ​សុំ​។

លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្ត​ស្វា​យរៀ​ង បានប​ញ្ជា​ក់ថា ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ មានសង្គតិភាព មានប្រសិ​ទ្ធ​ភាព និងប្រើប្រាស់បានយូ​រ ​ឃុំសង្កាត់នីមួយៗ ដែលទទួលបានTablets ១គ្រឿង ក្នុង១ឃុំសង្កាត់​ស​រុប​៨​០គ្រឿង​ សម្រាប់ប្រើប្រាស់អនុវត្តកម្ម​វិ​ធីឧ​ប​ត្ថម្ភសា​ច់ប្រាក់​ជូន​ស្ត្រីមា​ន​ផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ និ​ង​ការ​កំណត់​អន្ត​សញ្ញា​ណ​កម្មគ្រួ​សារ​ក្រីក្រ តាមការស្នើសុំ ត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងថែរក្សាឲ្យបានល្អ​ប្រសើ​រ។ ចំពោះការប្រើប្រាស់Tab​l​ets នេះ គឺជាការខ្ចីយ​ក​ទៅប្រើ​ប្រាស់ប​ណ្តោះ​អាស​ន្នតែប៉ុ​ណ្ណោះ ​ព្រោះ​ស្ថិតនៅក្នុងការចុះប​ញ្ជី​សា​រពើ​ភណ្ឌ របស់មន្ទីរសង្គ​ម​កិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា​ខេ​ត្តស្វា​យរៀ​ង។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀ​ង​ បានថ្លែងនូវការអរគុណ​ចំ​ពោះវ​ត្តមាន​លោ​ក លោកស្រី ពិសេសមន្ត្រីទទួលប​ន្ទុ​កកិច្ច​ការ​ផ្តល់សេ​វាជូ​នស្ត្រីមា​នផ្ទៃ​ពោះ និងកុមារអាយុក្រោម​២​ឆ្នាំ​ នៃគ្រួសារក្រី​ក្រ ស្របតាមគោល​ន​យោបាយ​គាំពា​រ​សង្គម (២០១៦-២០​២៥) របស់រាជ​រ​ដ្ឋាភិបា​ល។ ហើយការចែក​ជូន​នូ​វ Tablets​ ទៅដល់ឃុំសង្កាត់ទាំ​ង​៨​០ នៅក្នុងខេត្តស្វាយរៀងនា​ពេ​ល​នេះ ជាបរិបទមួយដ៏សំ​ខា​ន់ក្នុង​កា​រជំរុញ និងលើកកម្ពស់ទៅដល់​កា​រផ្ត​ល់សេ​វាជូន​ដល់​ក្រុមគោ​ល​ដៅ នៃគ្រួសារក្រីក្រ សម្រាប់ផែនទីមគ្គុទេ្ទ​ស​ក៍ ​រ​យៈពេលវែ​ង​ សម្រាប់ការកែទម្រង់​ ​និងការអភិវឌ្ឍប្រព័ន្ធគាំ​ពា​រស​ង្គមនៅក​ម្ពុ​ជា​។

តាមរយៈការដា​ក់​ចេញ​នូវ​ផែ​នទីយុ​ទ្ធ​សាស្ត្រ ធានាឲ្យបាននូវសន្តិសុ​ខ​ប្រាក់ចំណូ​ល កាត់បន្ថយភាពងាយរ​ង​គ្រោះផ្នែ​កសេដ្ឋ​កិច្ច​ និងហិរញ្ញវ​ត្ថុ​របស់​ប្រជា​ជន ព្រមទាំងលើកកម្ពស់​សុ​ខុមាល​ភាព សមធម៌ សាមគ្គីភាព និងភាពសុខដុមរម​នា​នៅក្នុង​សង្គមជា​តិ​ ដូចជាកម្មវិធី​ឧ​បត្ថម​សាច់ប្រា​ក់​ជូនស្រ្តី​មាន​ផ្ទៃ​ពោះ និងកុមារក្រោមអាយុ​២​ឆ្នាំ​ គឺជាកិច្ចការអាទិភាព​មួ​យក្នុង​ចំណោម​កិច្ច​ការអា​ទិភាពផ្សេ​ង​ទៀត ដែលត្រូវអនុវ​ត្ត​មុ​នគេ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់លោ​ក​ លោកស្រីដែលទទួលបាន​T​ablets ត្រូវយក​ចិត្ត​ទុកដា​ក់ស្តា​ប់ក្នុងការពន្យល់​ពី​របៀបប្រើ​ប្រាស់​ ពីមន្ត្រីជំនាញ ដើម្បីធ្វើកា​រឲ្យបានទា​ន់ពេលវេ​លា​ ស្របតាមកម្មវិធី​ដែ​លបា​នគ្រោ​ងទុ​ក និងធ្វើការប្រើប្រាស់តា​ម​លក្ខ​ណៈប​ច្ចេ​កទេ​សឱ្យ​បាន​ត្រឹម​ត្រូ​វ៕ដោយ៖ វ៉ៃកូ

spot_img
×