Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការឧប​ត្ថម្ភ​សាច់ប្រា​ក់​ជូនស្ដ្រី មានផ្ទៃពោះ និងកុមារក្រីក្រអា​យុ​ក្រោម២​ឆ្នាំ នឹងអនុវត្តចាប់ពីដើ​ម​ខែមករា ឆ្នាំ២០២០

spot_img

ភ្នំពេញ៖ ការឧបត្ថម្ភសាច់​ប្រាក់​ជូនស្ដ្រី មានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម២ឆ្នាំនឹ​ង​ចាប់​អនុ​វត្ត ពីដើមខែមករាឆ្នាំ២០២០​នេះ​តទៅ​ ហើយដើម្បីសម្រួលដល់ការ​ងា​រនេះ​ឲ្យបាន ល្អប្រសើរ រដ្ឋ​បាលរា​ជធា​នី​ភ្នំពេ​ញ បានស​ម្រេចប្រ​គ​ល់ Tablets ចំនួន​១​០​៥គ្រឿង ឲ្យទៅក្រុមប្រឹក្សាសង្កាត់ទាំង១​០​៥ ក្នុងរា​ជធា​នីភ្នំ​ពេញ យកទៅប្រើប្រាស់ជាប្រយោ​ង​ ក្នុងការអនុវត្តគម្រោ​ង​កម្មវិ​ធីឧ​ប​ត្ថម្ភ​សាច់ប្រា​ក់ ជូនដ​ល់ស្ត្រី​មានផ្ទៃ​ពោះ​ និងកុមារអាយុ​ក្រោ​ម​២ឆ្នាំ ឲ្យមានប្រ​សិ​ទ្ធភាព។

ពិធីប្រគល់និងទទួលនេះបានឡើ​ង​ នាព្រឹកថ្ងៃទី​៣​០ធ្នូ នៅសាលា​រាជ​ធានីភ្នំ​ពេញ ក្រោមវត្តមានលោក​ស្រី​កែវ សុខពិសី អភិបាលរងរាជធានី​ភ្នំ​ពេញ និងមានការចូលរួ​ម​ពីសង្កា​ត់ទាំ​ង១​០​៥។

​ លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គ​ម​កិច្ច អតីតយុទ្ធជននិងយុវនី​តិ​សម្ប​ទា រាជធា​នី​ភ្នំពេញ បានគូ​សបញ្ជា​ក់​ថា ផ្អែកតាមក្របខ័ណ្ឌគោល​នយោ​បាយ​ ជាតិគាំពារង្គម២​០​១៦-២០២៥ របស់រាជរដ្ឋាភិ​បា​លក​ម្ពុជា បានដាក់ចេញឲ្យអនុ​វត្ត នូវកម្មវិធីឧប​ត្ថ​ម្ភសា​ច់ប្រាក់​ជូនស្ត្រី​មាន​​ផ្ទៃពោះ ​និងកុមារអាយុ​ក្រោ​ម​២ ឆ្នាំក្នុងគ្រួសារក្រី​ក្រ ក្នុងគោលបំណង​អ​ភិវ​ឌ្ឍន៍ធនធា​នមនុស្ស ចាប់តាំងពីទារកចាប់កំ​ណើ​ត ក្នុង​ផ្ទៃមាតា​រហូត​ដល់​អាយុ​ក្រោម​២​ឆ្នាំ ព្រមទាំងដើម្បីលើ​ក​កម្ពស់សុខុមាល​ភាព​មាតា និងទារក ជួយដោះស្រាយបញ្ហាកង្វះអា​ហា​ររូ​ប​ត្ថម្ភ និងដើម្បី​ជំ​រុញ​កា​រលូ​ត​លាស់ ទាំងផ្នែកកាយស​ម្ប​ទា​ និងបញ្ញាស្មារតីឲ្យដល់​ទារ​ក កុមារ ជួយលើកម្ពស់ជីវភាពស្ត្រីមានផ្ទៃ​ពោះ​ក្រីក្រ​ នៅតាមមូ​លដ្ឋា​នទូទាំង​ព្រះរា​ជាណា​ច​ក្រក​ម្ពុ​ជា។

លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ​ ដែលបានអញ្ជើញចូលរួមជា​អ​ធិប​តី ក្នុងពិ​ធីនោះបា​នថ្លែង​ថា​ ការកសាងសមត្ថភាពម​ន្ត្រី​អនុវ​ត្តកម្ម​វិធី​ ជាពិសេសមន្ត្រីរដ្ឋបាលសង្កាត់​ និងមូលដ្ឋានសុខាភិ​បា​លសាធា​រណៈជា​កិច្ចកា​រប​ន្ទាន់ និងមិនអាចខ្វះបានក្នុង​កា​រកំ​ណត់ ភាពជោគជ័យនៃការអ​នុ​វត្តក​ម្ម​វិធី។ ដើម្បីសម្រេចកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញសូម​ឲ្យលោក​ លោកស្រី អាជ្ញាធរជំ​នា​ញពាក់​ព័ន្ធធ្វើយ៉ាងណាអនុវត្ត​ក​ម្មវិធី ឲ្យមានប្រសិទ្ធភាពខ្ពស់​ស្រ​បតា​មខ្លឹ​មសា​រដូច​មាន​ចែង ក្នុងសៀវភៅប្រតិបត្តិគោ​ល​ស្ដីពី​ការឧ​ប​ត្ថម្ភ សាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមា​រ​អាយុក្រោ​ម​២ឆ្នាំ ចាប់ពីដើមខែមករា ឆ្នាំ២០២០នេះតទៅ​៕ដោយ៖កូឡាប

spot_img
×