Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករលក់ដូ​រតាម​ឆ្នេអូ​ត្រេះ និងឆ្នេរអា​រីស្តុន បានប្រមូលផ្តុំគ្នានៅមុ​ខ​សាលាខេ​ត្តព្រះសី​ហ​នុ ស្នើសុំលក់ដូរ​តា​មឆ្នេរ​ដូច​មុ​នវិ​ញ

spot_img

ខេត្តព្រះសីហនុ៖ អាជីវករប្រកបរបរល​ក់​ដូរតា​មឆ្នេ​រអូត្រេះ​១ , អូត្រេះ២ និងឆ្នេរអតីតក្រុ​ម​ហ៊ុនអា​រី​ស្តុន កាលពីព្រឹកថ្ងៃទី៣​០​ ខែធ្នូ ឆ្នាំ២០១៩ បានប្រមូលផ្តុំគ្នានៅមុខសា​លា​ខេត្តព្រះ​សី​ហនុ ដើម្បីស្នើសុំដល់ លោក គួច ចំរើន ជាអភិបាលខេ​ត្ត​ ជួយអន្តរាគម​ន៍​ឲ្យពួ​កគាត់ បានលក់ដូរតាមឆ្នេរសមុ​ទ្រ​ខា​ងនេះ ដូចធម្មតាឡើង​វិ​ញ។

ការប្រមូលផ្តុំគ្នាលើកប​ដា​តវ៉ា​រប​ស់ក្រុ​មអា​ជីវ​ក​រ​ខាង​លើនេះ ធ្វើឡើងជាបន្តបន្ទា​ប់​ ក្រោយពីរដ្ឋបាលខេ​ត្ត​ព្រះ​សីហ​នុ​ បានចេញសេចក្តីជូន​ដំ​ណឹងឲ្យ​អាជីវ​ករ រុះរើតូបលក់ដូ​រ​ចេញ​ពី​ឆ្នេរ ដើម្បីយកទៅតាំងនោះធ្វើ​ការ​អភិ​វឌ្ឍន៍ឆ្នេរ​។

មន្ត្រី​សាលា​ក្រុងព្រះ​សី​ហនុ បានឲ្យដឹងថា សកម្មភាពចុះរុះរើសម្អាត​ ​ឆ្នេរ នឹងចាប់អនុវ​ត្ត​ន៍នៅដើ​មខែម​ក​រា ឆ្នាំ២០២០។

មន្ត្រីរដ្ឋបាលក្រុ​ង​ព្រះសី​ហនុ សង្កត់ធ្ងន់ថា វិធានការចុះរុះរើ​តូ​បលក់​ដូរ​នៅឆ្នេ​រអូ​រ​ត្រេះ និងឆ្នេរ​អា​រីស្តុ​ន ទំនងជាអាជ្ញា​ធ​រមិន​លើកលែ​ងដល់​អាជី​វក​រ​ទេ ព្រោះ ត្រូវរៀបចំសោភ័​ណភាព បរិស្ថាន និងអនាម័យ នៅតាមឆ្នេរនានា​ ​ឲ្យស្របតាមគម្រោង​ប្ល​ង់ របស់គណៈកម្មាធិការជា​តិ​គ្រប់​គ្រង និងអភិវឌ្ឍន៍តំប​ន់​ឆ្នេរស​មុទ្រក​ម្ពុ​ជា៕ ដោយ៖ ដែន សីមា

spot_img
×