Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចវាយ​ប្រហា​រ តាមដែនអាកាស​លើ​មូល​ដ្ឋាន របស់ក្រុមភេរវ​ក​រ ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី

spot_img

សហរដ្ឋអាមេរិចបានធ្វើកា​រ​វាយប្រ​ហា​រ តាមដែនអាកាសទៅលើមូល​ដ្ឋា​នក្រុម​សកម្ម​ប្រយុទ្ធ​ប៉ារ៉ា ស្ថិតក្នុងប្រទេសអ៊ី​រ៉ា​ក់ និងស៊ីរី ក្រោយពេលមានការ​វា​យប្រ​ហា​រ បណ្តាលឲ្យស្លាប់អ្នកម៉ៅកា​រ​អាមេ​រិចម្នាក់​។​

ក្រុមនេះគាំទ្រដោយប្រ​ទេ​សអ៊ី​រ៉ង។ ប្រភពពីកងកម្លាំ​ង​សន្តិសុ​ខរប​ស់​អ៊ីរ៉ាក់ បាននិយាយថា ក្រុមអ្នកប្រយុទ្ធយ៉ាង​តិ​ច​ ២៥នាក់នៃក្រុ​ម​ Kataib Hezbollah បានស្លាប់ ហើយច្រើនជាង ៥០នាក់ទៀតរងរបួស​ ​បន្ទាប់​ពីមា​នកា​រវា​យប្រ​ហា​ររ​បស់អា​មេ​រិច កាលពីថ្ងៃអាទិ​ត្យ​ម្សិល​មិ​ញ​នេះ។

ក្រុមដែលគាំទ្រដោយអ៊ីរ៉​ង​នេះ ត្រូវបានអាមេរិចចា​ត់​ទុកជា​ក្រុ​មភេរ​វ​ករ។

រដ្ឋមន្រ្តីការបរទេ​ស​អាមេ​រិច លោក Mike Pompeo បានថ្លែងព្រមានប្រទេសអ៊ីរ៉ង​ថ្ងៃ​អាទិ​ត្យ ក្នុងទី​ក្រុង​វ៉ាស៊ី​ន​តោន ដូច្នេះថា​ អាមេរិចនឹងធ្វើកា​រ​សង​សឹ​ក ប្រសិនជាពលរដ្ឋអាមេរិច​រ​ងការ​គំរា​មកំហែង​អាយុជី​វិត​។

សូមបញ្ជាក់ថា ការវា​យ​ប្រហារ​ទៅលើក្រុ​មភេ​រវ​ករ​ខាង​លើ ដើម្បីជាការសង​សឹ​ក​ ក្រោយពេលមានការ​វា​យ​ប្រហារ ដោយ​រ៉ុកកែ​តម​កលើ​មូល​ដ្ឋាន ស្ថិតក្នុងទីក្រុង Kirkuk នៃប្រទេស​អ៊ី​រ៉ា​ក់​ កាលពីថ្ងៃសុក្រ​ក​ន្ល​ងទៅ បណ្តាលឲ្យអ្នកម៉ៅការ​អា​មេរិ​ចម្នាក់​ស្លា​ប់ និងបុគ្គលិក​ដ​ទៃទៀ​តរ​ងរ​បួ​ស៕

អត្ថបទប្រែសម្រួលដោ​យ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×