Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សណ្ឋាគារផ្កាយ៥ Great Duke អតីតសណ្ឋាគារ Inter-Continental ត្រូវបិទទ្វារដោយសារបញ្ហាសេដ្ឋកិច្ច នឹងធ្វើឲ្យ​បុគ្គលិកជាច្រើនអត់ការងារ​​​

spot_img

ភ្នំពេញ ៖ សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ I​n​ter-Continental Hotel ក្រោយ​ម​កប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ នៅពេលនេះ បា​ន​ប្រកាស​បិទទ្វារ ឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ​ខែធ្នូ ឆ្នាំ២០១៩។ ដោយសារមូលហេតុសេដ្ឋ​កិ​ច្ច អតីតសណ្ឋាគារI​n​ter-Continental Hotel ប​ច្ចុប្បន្ន សណ្ឋាគារ Great Duke ត្រូវ​បានបិទ​ទ្វារ​​ដែលធ្វើឲ្យ បុគ្គលិកជាច្រើនក្នុ​ងសណ្ឋា​គារនេះ នឹង​អត់ការងារ​​​មួយរ​យៈ ។

លោក ពុយ គា អ្នកសារព័ត៌មានដ៏ល្បីល្បាញ នៃទីភ្នាក់ងារព័ត៌មាន Kyodo របស់ប្រទេសជប៉ុន ក៏បានបង្ហាញនូវ​ការ​សោ​កស្តាយ​ចំពោះ​ការបិទទ្វារ របស់អតីតសណ្ឋាគារ​ Inter-Continental Hotel នេះ ខណៈសណ្ឋាគារមួយនេះ ។​

លោក ពុយ គា បានលើកឡើងក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៣០ខែធ្នូនេះថា “គួរឲ្យស្ដាយ សណ្ឋាគារផ្កាយ៥នៅភ្នំពេញ (​I​nter-continental Hotel) ដែលធ្លាប់ទទួលមេដឹក​នាំ​ធំ​ៗ អស់រយៈពេល២៣ឆ្នាំកន្លង​ម​កនេះ​ ទីបំផុតត្រូវបា​ន​បាត់ឈ្មោះ​ ​និងបិទទ្វារទៅ​ហើ​យ។​ សណ្ឋាគារមួយនេះបើកនៅឆ្នាំ​១​៩៩​៦ ជាកេរ្តិ៍តំណែលរបស់មហាសេ​ដ្ឋី​ ​ថេង​ ប៊ុ​នម៉ា”។

យោងតាមសេចក្តីជូនដំណឹងផ្លូវការ​របស់ The Great Duke Phnom Penh នៅថ្ងៃចន្ទផងដែរថា មូលហេតុដែលនាំឲ្យសណ្ឋាគារផ្កា​យ​៥ ដែលមានអាយុជាង២ទសវ​ត្ស​រ៍នេះ​បិទ​ទ្វារ គឺដោយសារបញ្ហាសេដ្ឋ​កិ​ច្ច។

សេចក្តីជូនដំណឹងបានលើកឡើងថា​ ​”ជូនចំពោះបុគ្គលិកទាំងអ​ស់​។ អាស្រ័យដោយមូលហេតុសេ​ដ្ឋ​កិ​ច្ច យើងមានការសោក​ស្តា​យ​ សូមជម្រាបជូ​ន​ដំ​ណឹងថា សណ្ឋាគារនឹង ត្រូវបិទដំណើរការនៅថ្ងៃ​ទី​៣១​ ខែធ្នូ ឆ្នាំ២០១៩។ ចាប់ពីថ្ងៃជូនដំ​ណឹ​ងនេះ​ តទៅបុគ្គលិក​ទាំ​ង​អស់ ត្រូវបានស្នើឲ្យសម្រាកមិ​ន​បាច់​មក​ធ្វើ​ការ​ទេ។ ម្យ៉ាងវិញទៀ​ត សណ្ឋាគារបានចាត់តាំ​ង​ការិ​យាល័​យមេ​ធាវី​ អេចប៊ីអេ​ស​ (HBS) ឲ្យទទួលដោះស្រាយនូវដំ​ណើ​រកា​រ​នៃការបិទសណ្ឋាគារ​នេះ រួមទាំងការគិតគូ​រ​ដោះ​ស្រាយ ​ពីអត្ថប្រយោជ​ន៍​រ​បស់បុ​គ្គលិ​ក​ទាំ​ងអស់ ទៅតាមផ្លូវច្បាប់ជា​ធ​រ​មាន”។

សូមជម្រាបថា អតីតសណ្ឋាគារ Inter-Continental Hotel ដែលប្តូរមក​ជា​ The Great Duke Phnom Penh មា​ន​បន្ទប់ចំនួន៣៤៦បន្ទប់ ជាកន្លែងសម្រាប់ធ្វើពិធីជប់លៀង ​លំ​ហែកាយ និងបន្ទប់សម្រាប់ជួលធ្វើពិ​ធី​ធំ​ៗ។

សូមបញ្ជាក់ថា បុគ្គលិកជាង១០០នាក់ នៃសណ្ឋាគារ ដឺហ្រ្គេតឌ្យូក ភ្នំពេញ (the Great Duke Phnom Penh) បានធ្វើបាតុកម្មជា នៅថ្ងៃច​ន្ទ ទី៤ ខែវិច្ឆិកានេះ ទាមទារឲ្យអ្នកគ្រប់គ្រង បើកប្រា​ក់ឈ្នួលឲ្យពួកគាត់ និងទាមទារ ឲ្យសណ្ឋាគារ ជូន​ដំណឹងដល់ពួកគាត់ផង បើសិនជាមានការយឺតយ៉ាវរឿងប្រា​ក់​ខែ៕ដោយ៖កូឡាប

spot_img
×