Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេ​នីយ៍​ឯក​ ស​ ថេ​ត​ ​ អំពាវ​​ក​ម្លាំង​​នគ​របា​ល​ក្រោ​ម​​ឱវាទ​ និង​ប្រជាពល​រដ្ឋ​ ចូលរួម​គោរព​ ច្បាប់​ចរាចរណ៍​​ ឱ្យ​បាន​ម៉ឺងម៉ាត់​ ដើ​ម្បី​​​ការពារ​អាយុជីវិត​​

spot_img

​ភ្នំពេញ​ ៖​ ថ្លែង​ក្នុង​ពិធី​ ប្រមូលផ្តុំ​ កម្លាំង​នគរបាល​​ ​រាជធានី​​​ភ្នំពេញ​ ក្នុង​ឱកាស​គោ​រ​ព​ ទង់ជាតិ​ នៅ​ព្រឹក​ ថ្ងៃ​ចន្ទ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៩​ លោក​ ឧត្តមសេនីយ៍​ឯ​ក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ នគរបាល​ជាតិ​ និង​ជា​ស្នងការ​​ន​គ​របាល​ រាជធានី​ភ្នំពេញ​ បាន​អំពាវនាវ​ កម្លាំង​​​នគរបាល​ ក្រោម​ឱវាទ​ និង​ប្រជាពលរដ្ឋ​ ចូលរួម​គោរព​​​ ច្បាប់​​ច​រាចរណ៍​ ឱ្យ​បាន​ម៉ឺងម៉ាត់​ ដើម្បី​ការពារ​អាយុ​ជី​វិត​ គ្រា​ដែល​របាយកា​រ​ណ៍​ បាន​បង្ហាញ​​​ឱ្យ​​​ដឹង​ថា​ នៅ​ឆ្នាំ​២០១៩​អត្រា​គ្រោះថ្នាក់​​ច​រាច​រណ៍​ បាន​កើតឡើង​​ នៅ​រា​ជធា​នី​ភ្នំពេញ​ មានការ​កើនឡើង​គួរ​ឱ្យ​​​ព្រួយបា​រ​ម្ភ​។​

​ ​ពាក់ព័ន្ធ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​​​នេះ​ផ​ង​​ដែរ ​លោក​ ឧត្តមសេនីយ៍ឯ​ក​ ស​ ថេ​ត​ អគ្គស្នងការ​រង​​ន​គរ​បាល​​ជា​តិ ​និង​ជា​ស្នងការ​​​ន​គ​របាល​រាជធានី​ភ្នំពេញ​​​ បាន​មាន​ប្រសាសន៍​ជំរុ​​ញ​​មន្ត្រី​នគរបាល​ដែល​ជា​​​មន្ត្រី​​អ​នុវ​ត្ត​ច្បាប់​ ​ត្រូវ​គោរព​ច្បាប់​ច​រា​​​ណ៍​ដើ​ម្បី​​ជា​គំ​រូ​ល្អ​​​សម្រាប់​ប្រជាពលរដ្ឋ​និង​ជំរុញ​ឱ្យ​មានការ​ផ្សព្វ​ផ្សាយអ​ប់រំ ​ទៅ​ដល់​កូនចៅ​និង​ប្រជាពល​រ​ដ្ឋ​​ឱ្យ​បា​ន​​យល់​​ដឹង ​ទូលំទូលាយ​អំពី​សារសំខាន់​នៃ​​​ច្បាប់​​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​​នាំ​គ្នា​ចូល​រួ​ម​​គោរ​ច្បា​ប់​​ចរាចរណ៍​ ដោយ​រក្សា​ឱ្យ​បាន​​​សុ​វ​ត្ថិ​ភាព​ អាយុជីវិត​ និង​ទ្រព្យសម្បត្តិ​​។​​

​ ​សូម​បញ្ជាក់​ថា​ យោង​តា​ម​របាយការ​ណ៍​​របស់​ស្នងការដ្ឋាន​នគរបាល​​​រាជធា​នី​​ភ្នំពេញ ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៩​អត្រា​​គ្រោះ​ថ្នាក់​​ចរាចរណ៍​កើតឡើង​ចំនួ​ន​​១៦០៨​លើក ​បើ​​ប្រៀបធៀប​នៅ​ឆ្នាំ​២០​១​៨ ​កើតឡើង​៦៧១​លើ​ក ​ដោយ​មានការ​កើន​ឡើ​ង​ចំ​នួ​ន​៩៣៧​លើក​ ​បណ្តាល​ឱ្យ​មនុ​ស្ស​ស្លាប់​​៣​៣៨​នាក់​,​ រង​របួសធ្ងន់​​១១៦​៣​នាក់ ​និង​រង​របួសស្រាល​៥៩៦​​​នាក់​។​

​ ​មូលហេតុ​នៃ​ការ​​​កើត​ឡើង ​គ្រោះថ្នាក់​ចរាចរណ៍​ដោ​យ​សារ​ ការ​បើកបរ​យានយន្ត​ប្រើ​ប្រា​ស់​ល្បឿ​ន​​លឿ​ន​, ​មិន​ប្រកាន់​​ស្តាំ​,​ បើកបរ​ក្នុង​ស្ថានភាព​​ស្រវឹ​ង​, ​មិន​គោរ​ព​អាទិ​ភាព​,​ មិន​គោរព​ភ្លើង​​ស​ញ្ញា​​, ​បើកបរ​ធ្វេសប្រហែស​​​, ​បើកបរ​បញ្ច្រាសទិស​​និ​ង​បើ​កប​រ​ប្រ​ជែង​​គ្មាន​​កា​រ​ប្រុង​ប្រយ័ត្ន​​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×