Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះ​ឃើញ​សាក​សព​ស្ត្រីម្នាក់ ក្នុងសភាពអាក្រាត​កា​យ​ សង្ស័យករណីឃាត​ក​ម្ម

spot_img

បាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័​ស​នៃស្ន​ងការ​ដ្ឋាននគរ​បាលខេ​ត្តបាត់​ដំបង សូមជម្រាបជូនសាធា​រ​ ណជន ដែលនិយមប្រើប្រាស់បណ្តាញព័ត៌មានស​ង្គ​មជ្រា​បថា នៅថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រមាណជា១០ព្រឹ​ក​ ប្រជាពលរដ្ឋ​បា​នប្រទះ​ឃើញ​សាកស​ព​ស្ត្រីម្នា​ក់ ដេកស្លាប់ក្នុងសភាពអា​ក្រា​តកា​យ ស្ថិតនៅចំណុចវាលស្រែ​ ​ស្ថិតក្នុ​ងភូ​មិ ចំការសំរោង២ សង្កាត់​ចំ​ការ​សំ​រោង ក្រុងបាត់ដំប​ង ខេ​ត្តបាត់​ដំ​បង ។

ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ក្រោយទទួល បានព័ត៌មាននេះ​ និងតាមបទបញ្ជារបស់​លោ​ក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ​ស្ន​ងកា​រនៃ​ស្នងការ ដ្ឋាននគរបាលខេ​ត្ត​បាត់​ដំប​ង សមត្ថកិច្ចជំ​នា​ញ នៃស្នងការដ្ឋាននគ​រ​បាល​ខេត្តបា​ត់​ដំបង​បាន​ចុះ​ ទៅដល់ទីក​ន្លែ​ងកើត​ហេ​តុ ធ្វើការស្រាវជ្រាវជុំ​វិ​ញក​រណី​នេះជា​បន្ទាន់​ហើយ ប៉ុន្តែរហូតមក ដល់ពេលនេះ​ ​អត្តសញ្ញាណរបស់ជ​ន​រង​គ្រោះមិន​ទាន់​បានស្គា​ល់នៅឡើ​យទេ ដែលសមត្ថកិច្ចនគ​រ​បាល​កំពុង​ស្វះស្វែង​រ​ក ។

ដើម្បី​មានមូល​ដ្ឋា​នក្នុងកិច្ចស្រាវជ្រា​វ​ ឈានទៅកំណត់អំពីអង្គ​ហេ​តុពិត​ប្រាកដ នៃករណីខាង​លើ និងស្វែ​ងរ​ក​ជន ដៃដល់ក្នុង​ក​រណី​នេះ ក្រុមការ​ងារប្រតិក​ម្ម​រហ័​ស នៃស្នងការដ្ឋានន​គ​របា​លខេត្ត​បា​​ត់​ដំបង សូមជូនដំណឹងដ​ល់​សាធា​រណ​ជ​ន ពិសេសអ្នក​និ​យម​ប្រើប្រា​ស់​បណ្តា​ញព័ត៌​មា​នសង្គម មេត្តាជួយ​ពិ​និត្យ ភិនភាគ ជនរងគ្រោះខាង​លើ​ ​និងជួយផ្សព្វផ្សាយ​ប​ន្តនូ​វ​ព័ត៌​មាននេះ បានដឹងដល់សាច់ញាតិ ឬ​ក្រុមគ្រួសាររបស់​ជ​ន​​រង​គ្រោះ​ ​។

ភិនភាគជនរងគ្រោះ៖ ជនរងគ្រោះភេទស្រី ​អាយុប្រមាណជាង​៣​០​ឆ្នាំ កម្ពស់ ១,៥០ ម៉ែត្រ សម្បុរស្រអែម​ ​សក់វែង​ពណ៌​ខ្មៅ ​ម្រាមមេដៃខា​ង​ឆ្វេង​មានភិ​ន​ភាគ (កុតមិនដុះ​ក្រ​ច​ក) មានពាក់ចិ​ញ្ចៀ​នដាំ​ត្បូង មានពាក់​ខ្សែ​ចង្កេះ​
មានពាក់ស្បែ​ក​ជើង​ក្រវ៉ាត់​កែង​ពណ៌​ស។​

ប្រសិនបើបងប្អូន​សា​ច់​ញាតិ ឬក្រុមគ្រួសារឬអ្ន​ក​ដែ​លបាន​ស្គា​ល់ ភិនភាគជនរង​គ្រោះ​សូ​ម​ទំនាក់​ទំនង​ម​ក ស្នងការដ្ឋា​នន​គ​របាល​ខេ​ត្តបា​ត់ដំបង៕ ដោយ៖កូឡាប

spot_img
×