Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយខេត្ត​ពោធិ៍សាត់ ចុះបង្ក្រាប​ល្បែងស៊ីសង អាប៉ោង ទាំងយប់​ដោយផ្ទាល់​

spot_img

​ពោធិ៍សាត់​៖ លោក ម៉ៅ ធនិន ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តពោធិ៍សាត់ និង​បានការ​សម្របសម្រួលពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ល្បែងស៊ីសង (​អាប៉ោង​)​មួយកន្លែង ឃាត់ខ្លួន​មេអាប៉ោង និង​ក្រុម​ញៀន​អាប៉ោង​៧​នាក់ ក្នុងនោះ​ស្រី​៣​នាក់​។​

​ប្រតិបត្តិការ​ខាងលើ ធ្វើឡើង​នៅវេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ដំបូក​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិ​ទួល​កកោះ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។​

​បច្ចុប្បន្ន​ជន​ញៀន​ល្បែង​ទាំង​៧​នាក់ ត្រូវបាន​ប្រគល់ជូន​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បា​លតា​លោ ធ្វើ​កិច្ចសន្យា​អប់រំ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕​ដោយ​៖​កូ​ឡាប​

spot_img
×