Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ចុះ​ស្រាវជ្រាវ​ករណី​មានការ​ប៉ុនប៉ង​រឹបអូស ដី​សាលា​កុមា​កំព្រា នៃ​ក្ដីសង្ឃឹម​ខេត្ត​ព្រះសីហនុ

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ចេញ សជណ លើ​ករណី ក្រសួង​សង្គមកិច្ច ប៉ុនប៉ង​រឹបអូស ដី​សាលា​កុមា​កំព្រា នៃ​ក្ដីសង្ឃឹម​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​គណបក្ស​ខ្មែរ​ក្រោក ស្រាវជ្រាវ​រកឃើញ​ពី​ភាពមិនប្រក្រតី នានា​លើ​ករណីនេះ ។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ប្រចាំការ លោក​បណ្ឌិតសភា​ចា​រ្យ ហ៊ីង ថូ​រ៉ា​ក់​ស៊ី កាលពី​ថ្ងៃទី​២៤​ធ្នូ​ឆ្នាំ​២០១៩ បានចេញ​លិខិត​ជូន​ដល់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​កម្មវត្ថុ ករណី​របាយការណ៍​ស​ង្ខេ​ប របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ស្តីពី​ការរកឃើញ​តម្រុយ នៃ​ភាពមិនប្រក្រតី ក្នុង​បំណង​រឹបអូស​យក​ដី​មណ្ឌលកុមារ​កំព្រា និង​សាលា​នៃ​ក្តីសង្ឃឹម​សាខា​ក្រុង​កំពង់សោម របស់​អង្គការ Assemblies of God ពី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ករណី​តម្រុយ​នៃ​ភាព មិន​ប្រក្រតី​ក្នុង​បំណង​រឹបអូស យក​ដី​មណ្ឌល​កុមារកំព្រា និង​សាលា​នៃ​ក្តីសង្ឃឹម សាខា​ក្រុង​កំពង់សោម របស់​អង្គការ Assemblies of God ពី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា ដែល​បានលើកឡើង ដោយ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក រាជរដ្ឋាភិបាល​ឯកភាព​ប្រគល់ ជូន​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ចុះ​ស្រាវជ្រាវ​និង​រាយការណ៍ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​៕ ដោយ​៖​កូ​ឡាប​

spot_img
×