Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាប់សម្លាប់​មនុស្ស​នៅ​ខណ្ឌ​៧​មករា រួច​រត់គេច​ខ្លួន​ជាង​២​ឆ្នាំ ត្រូវ​នគរបាល​ឃាត់ខ្លួន​

spot_img

បាត់ដំបង ៖ កម្លាំង​នគរបាល​ស្រុក​កំរៀង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​កាប់សម្លាប់​មនុស្ស​ម្នាក់​នៅ​ខណ្ឌ​៧​មករា រួច​រត់គេច​បាត់​ជាង​២​ឆ្នាំ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។

​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​ដោយ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤០៥ ដ​.​ច​.​ន​.​ចុះ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​ចៅក្រម​ស៊ើបសួរ សាយ សារុន សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ហេង បញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​៤ សង្កាត់​មនោ​រម្យ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ ត្រូវ​ចោទ​ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​១១ E3z ផ្លូវ​លេខ​១៤០ ភូមិ​៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩​ខែ​ធ្នូ ឆ្នាំ​២០១៦ បទល្មើស​ដែល​មាន​បញ្ញតិ្ត​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្មទណ្ឌ​។

​ចៅក្រម​ស៊ើបសួរ សាយ សារុន បានបញ្ជាក់​ថា ក្រោយពី​បាន​ប្រព្រឹត្ត​បទល្មើស​រួច​ជន​ត្រូវ​ចោទ​ឈ្មោះ​ហេង បញ្ញា បាន​គេចខ្លួន គេចវេះ​ពី​ការទទួលខុសត្រូវ​ពី​អំពី​របស់​ខ្លួន​ដែល​បាន​បង្ក ដោយ​ជន​នេះ​មាន​សវ​តារ​ជាតិ​គ្រប់គ្រាន់​។ ជន​ត្រូវ​ចោទ​ជា​បទឧក្រិដ្ឋ​ដែល​មាន​កម្រិត​ទោស​ដាក់​ពន្ធនាគារ និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ ចៅក្រម ក៏បាន​សម្រេច​ចេញ​ដីកា បង្គាប់​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​មាន​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ មក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ទោ គឹម ពន្លក អធិការ​ស្រុក​កំរៀង​បានឲ្យដឹង​ថា​ជនសង្ស័​យ​ឈ្មោះ ហេង បញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​52E2 ផ្លូវ​លេខ​១៤៣ ភូមិ​៤ សង្កាត់​មនោ​រម្យ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ ក្រោយ​ពី​ប្រើ​ហិង្សា យក​កាំបិតប៉័ងតោ កាប់​ជាច្រើន​កន្លែង​ទៅលើ​ជនរងគ្រោះ​ប្រព្រឹត្ត​នៅ​ចំណុច ផ្ទះ​លេខ​១១e3z ផ្លូវ​លេខ​១៤០ ភូមិ​៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ រួច​រត់គេចខ្លួន មក​ស្រុក​កំរៀង​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ​ឲ្យទៅ​នគរបាលខ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×