Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួ​នបុរសម្នាក់ ឆបោកយកប្រាក់ចំនួ​ន​​២០​០០ដុល្លារ ដើម្បីរត់ការសាង​ស​ង់សំ​ណ​ង់ ក្នុងរម​ណីយដ្ឋា​នអ​ង្គរ

spot_img

សៀមរាប៖ សាលាដំបូងខេត្តសៀមរាបសម្រេ​ច​ឃាត់​ខ្លួ​​ន​ឈ្មោះ ជា ហាក់ស្រ៊ុន ពីបទឆបោកក្នុងករណីយ​ក​ប្រាក់ចំ​នួ​ន២០០០ដុល្លារ ដើម្បីរត់​កា​រសាង​សង់​សំ​ណង់ ក្នុងរមណីយដ្ឋា​ន​អ​ង្គរ។

ជនជាប់ចោទ ឈ្មោះ ជា ​ហាក់ ស្រ៊ុន ត្រូវបានតុលាការសម្រេចឃុំខ្លួ​ន​នៅពន្ធ​នាគារ​ខេត្ត​សៀ​មរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩​ ពីបទឆបោកយ​កប្រា​ក់ពីប្រ​ជាពល​រដ្ឋ​នៅភូ​មិវាល សង្កាត់គោកចក ​ក្រុ​ង/ខេ​ត្តសៀម​រា​ប ជាថ្នូរនឹងការធានាផ្ត​ល់​ច្បាប់​អនុ​ញ្ញាតសា​ងស​ង់លំ​នៅឋា​ន ក្នុងរ​មណីយ​ដ្ឋាន​អ​ង្គរ។

ការសម្រេចឃុំខ្លួន​នេះ​ ជាលទ្ធផលនៃការ​ស្រា​វជ្រា​វ​រប​ស់ស្នង​ការ​ដ្ឋានន​គរ​បាលខេ​ត្តសៀ​មរាប ដឹកនាំដោយលោកឧ​ត្ត​មសេនី​យ៍​ត្រី​ ហួត សុធី ស្នងការរងនៃស្ន​ង​ការដ្ឋា​នខេ​ត្តសៀ​ម​រា​ប ដែលបានដឹកនាំកម្លាំង​ស្រា​វជ្រា​វ យ៉ាងសស្រាក់សស្រាំជា​ទី​បំផុ​តកា​លពី​ចុង​សប្តា​ហ៍កន្លងមក។

​លោ​ក ឡុ​ង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអ​ប្ស​រា បានបញ្ជា​ក់ថា​ ​បន្ទាប់ពីមានការផ្សព្វ​ផ្សា​យជា​សា​ធារណៈ អំពីកា​រទ​ទួលប្រា​ក់​ចំនួ​ន​២០០០ដុល្លារដោ​យ​ឈ្មោះ​ ជា ហាក់ស្រ៊ុន និងឈ្មោះ វឿង ព្រឿង ដើម្បីរត់ការច្បាប់​សា​ងស​ង់ក្នុ​ងរ​មណីយ​ដ្ឋាន​អង្គរ អាជ្ញាធរជាតិអប្សរាបា​ន​ស​ហកា​រ​ជាមួយស្នង​កា​រដ្ឋា​ន​នគរ​បាល​ខេត្ត​សៀមរា​ប​ និងបានស្វែងរក​ជ​នទាំ​ងពី​ររូ​បនេះ មកបំភ្លឺក្នុងរយៈពេលចុ​ង​សប្តា​ហ៍​កន្លង​មក​។

អាជ្ញាធរជាតិអប្សរាក៏សូម​សំ​ណូម​ពរ ដល់ប្រជាពលរដ្ឋរស់​នៅ​ក្នុងរ​មណី​យដ្ឋា​នអ​ង្គរទាំ​ង​អស់ សូមចូលរួមគោរពច្បាប់ក្នុងកា​រ​សាង់ស​ង់ ​ក៏ដូចជាប្រុងប្រយ័ត្ន​ចំ​ពោះជន​ខិ​លខូ​ច ដែលឆបោកយកប្រា​ក់​ជាថ្នូ​រនឹ​ងការ​សាងស​ង់ផ្សេ​ងៗ។ មិនតែប៉ុណ្ណោះ ក៏សូម​លើកទឹកចិត្តដល់ប្រជា​ព​ល​រដ្ឋ ដែលបានបង្ហាញ​អ​ត្តស​ញ្ញាណជ​ន​បោក​ប្រាស ដែលបានប្រព្រឹត្តខុស​ច្បា​ប់ ក្នុងការអនុញ្ញាតនូវសំ​ណ​ង់ខុ​សច្បាប់ ឱ្យកើតឡើងក្នុងឧទ្យា​ន​អង្គ​រផង​ដែ​រ​។

អាជ្ញាធរជាតិអ​ប្ស​រា សូមបញ្ជាក់ថា រាល់ការដាក់ពាក្យស្នើសុំឬអ​នុ​ញ្ញាត ឱ្យមានការជួ​ស​ជុល​ឬសាង​សង់សំ​ណង់​ទាំ​ងអ​ស់ ក្នុងរមណីយដ្ឋាន​អ​ង្គ​រ មិនតម្រូ​វ​ឱ្យប​ង់​ប្រាក់​ទេ៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×