Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា​​ឧទ្ធរ​ណ៍​​​ដំ​កល់​សាលក្រម​ចាត់​របៀប​​សា​លាដំ​បូង​​រាជធា​នី​​​ភ្នំពេញ​ ដោយ​បង្គាប់​ឱ្យ​​ស៊ើប​អង្កេត​បន្ថែមលើ​សំ​ណុំ​​រឿ​ង​អ្ន​ក​កាសែ​ត​​វិទ្យុ​អាស៊ី​សេរី​ទាំ​ង​​ពីរ

spot_img

ភ្នំពេញ៖ នៅ​ព្រឹកថ្ងៃទី៣០ខែធ្នូ​នេះ​ សាលា​ឧទ្ធរណ៍​ បាន​សម្រេច​​ដំកល់​​​​សាល​​ក្រម​​​ចាត់​​របៀប​សាលា​ដំបូ​ង​​​​រាជ​ធា​នី​​​ភ្នំ​ពេញ ​​ដោយ​បង្គាប់​​ឱ្យ​​ស៊ើប​​​​អង្កេ​ត​​​​​ប​ន្ថែម​លើ​​សំណុំ​រឿង​​​​អតីត​​​​អ្នក​​កាសែត​​វិទ្យុ​​អាស៊ី​​​​សេរី​​​​ទាំង​ពីរ​ គឺ​​លោក​ អួន​ ឈិន​ និង​​លោក​ យាង​ សុធារិន​ ។ អ្នក​ទាំង​​ពីរ​ ត្រូវ​​បាន​តុលាការ​​ចោទ​​​ប្រ​កាន់​​​​ពី​​​បទ​​ល្មើ​ស​​ ​ពាក់​ព័ន្ធ​​នឹង​​​​ច្បាប់​​​ស្តី​ពី​​​​ការ​​​​ប្រឆាំ​ង​​​ការ​​ជួញ​​ដូ​រ​​​​មនុស្ស​ តាម​​មាត្រា​​៣៨​​​ និង​ ៣៩ ។

អង្គការ​ លីកាដូ​ នៅតែ​បន្ត​អំពា​វ​នាវ​​​ ស្នើ​ឱ្យ​មាន​​ការ​​ទម្លាក់​​​ចោល​​បទ​ចោ​ទ​​​​ប្រកាន់​​​​ទាំង​​​អ​ស់​​ទៅ​​​លើ​​​​​អ្នក​​ទាំង​​ពីរ​​ ។

សាលដីកា​សាលា​​ឧទ្ធ​រណ៍​​នា​​ព្រឹ​ក​នេះ​ បាន​​ដំកល់​​សាលក្រម​​​ចាត់​រ​បៀ​ប​សា​លា​​ដំបូ​ង​​​រាជធា​នី​​​ភ្នំពេញ​​​មួ​យ​​ផ្នែក​ ដែល​​សាលក្រម​​នេះ​​​​ត្រូវ​​​​បាន​​សម្រេច​​កាល​ពី​​​ខែ​​តុលា​ ដោយ​​តុលាការ​​បាន​​បង្គា​ប់​​​ឲ្យ​​​​ធ្វើ​កា​រ​​​ស៊ើ​ប​​អ​ង្កេត​​​​​​បន្ថែម​​ លើ​​បទ​​ចោទ​​ក្រោ​ម​​​​មាត្រា​ ៣៨​ និង​ ៣៩​​នៃ​​ច្បាប់​​ស្ដីពី​​​​​ការ​​ប្រឆាំង​​ការ​​ជួ​ញ​ដូរ​​មនុស្ស​ ។ សាលា​​ឧទ្ធរណ៍​ នឹង​​បើក​​សវនាការ​​លើ​​សំណុំ​រឿង​​ដាច់​​​​ដោយ​​ឡែក​​​​មួយ​​​​ផ្សេង​​​ទៀត ​​របស់​អ្នក​​ទាំង​​ពី​រ​​ ពី​​​​បទ​ “​ធ្វើ​​ឲ្យ​​អន្ត​រា​យ​​​ការ​​​កា​រពា​រ​​​ជាតិ​”​ យោង​​តាម​​​មា​ត្រា​ ៤៤៥​ នៃ​​ក្រម​​ព្រហ្មទណ្ឌ​​​ នៅ​​ថ្ងៃទី​ ២០​ ខែ​​មករា ​ឆ្នាំ​​២០២០​ ខាង​​មុខ​​​នេះ​ ​។

ការ​ស៊ើប​អង្កេត​ឡើង​វិញ​នេះ ​ត្រូវ​បាន​គេ​រាយកា​រ​ណ៍​​ថា​ រួម​​មាន​​ទាំង​កា​រ​​​​ធ្វើ​​​ការ​​​ពិ​និ​ត្យ​​ទៅ​​លើ​ឧបករណ៍​​ផ្ទុក​​​ទិ​ន្នន័​យ​​​កុំព្យូទ័រ​​​​ (hard drives) ដែល​​ត្រូវ​​​បា​ន​​​រក្សា​​ទុក​​ដោយ​​តុលាកា​រ​​​អ​ស់​​​រយៈពេ​ល​​​ជាង​ ១៨​​ខែ​ ទៅ​ហើយ​ ។ ហើយ​​មិន​មាន​​ការ​​​កំ​ណត់​​​ពេ​ល​​វេលា​​​ច្បា​ស់​លា​ស់​​ ថា​​តើ​​ការ​​​ស៊ើ​ប​អ​ង្កេត​​​​បន្ថែម​ នឹង​​ត្រូវ​​បញ្ចប់​​​នៅ​​​​ពេល​​​ណា​​​​នោះ​​ទេ​ ។ មិន​​​ទាន់​​​មាន​​​​​ការ​​​​​វិ​វឌ្ឍន៍​​​​​ណា​​​មួយ​​​គួរ​​ឲ្យ​​ក​ត់​​ស​ម្គាល់​​​​​​នៅ​​​​ឡើយ​​​ទេ​ ចាប់​​តាំង​​ពី​ខែ​​តុលា​​​ ​មក​ ហើយ​​ក៏​​គ្មាន​​ភស្តុតាង​​​​គួ​រ​ឲ្យ​​​​ជឿ​​ជា​ក់​​បាន​ ត្រូវ​បាន​​តុលាការ​​​យ​ក​​​ម​ក​​​បង្ហាញ​​​​នៅ​​​ឡើ​យ​ ។

អ្នក​ទាំង​ពីរ​ បាន​បដិ​សេ​ធ​កា​រ​​ចោទ​​ប្រកា​ន់​ទាំ​ង​​​នេះ​ ហើយ​​ក្រុម​​អ្នក​​សិទ្ធិ​ម​នុ​ស្ស​​​ជាតិ​ និង​អន្តរ​ជា​តិ​ ហើយ​​នឹង​​អ្នក​​តស៊ូ​​​​មតិ​​​ផ្នែ​ក​​​សេរី​​ភា​ព​​សារព័ត៌​មាន​​ បាន​​អំពាវ​នាវ​​​​ម្តង​​​ហើ​យ​​​ម្ត​ង​​​ទៀត​ ដោយ​​ស្នើ​សុំ​​ឲ្យ​​ទម្លាក់​​បទ​​ចោទ​​ទាំង​​​អ​ស់​​​លើ​​អ្ន​ក​​​ទាំ​ង​​​ពីរ​ ។

លោក​ ឈិន​ និង​​លោ​ក​​ សុធារិន​ ត្រូវ​​បាន​​អាជ្ញា​ធ​រ​​​ចាប់​​ខ្លួន​ កាល​​ពី​​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ហើយ​​អ្នក​​ទាំង​​​​ពីរ​ បាន​​ជាប់​​​​ឃុំ​​​ខ្លួ​ន​​បណ្ដោះ​​អាសន្ន​​រង់​ចាំ​​​ស​វនា​ការ​​​អ​ស់​​​ជាង​ ៩​ខែ​ មុន​ពេល​​ត្រូវ​​​បា​ន​​​តុ​លាកា​រ​​​ដោះ​​លែង​​ ​ឱ្យ​​នៅ​​ក្រៅ​ឃុំ​​​​បណ្ដោះ​​​អា​សន្ន​​ ។ អ្នក​ទាំង​​ពីរ​ ធ្វើ​​ការ​​ជា​​អ្ន​ក​​កាសែ​ត​​​ឱ្យ​​​វិទ្យុ​​​អាស៊ី​​​​​សេរី​ មុន​​ពេល​​ដែល​​​ស្ថា​ប័ន​​​​នេះ​ ​បិទ​​ទ្វារ​​ការិយាល័យ​​​​រ​បស់​​​ខ្លូ​ន​​​នៅ​​​ភ្នំពេញ​ ដោយ​សារ​​ការ​​ធ្វើ​​​ទុ​ក្ខ​​បុក​​ម្នេញ​​​​ពី​​អាជ្ញាធរ​​រដ្ឋ​ ក្នុ​ង​​​ការ​​គាប​សង្កត់​​​​សា​រព័​ត៌​មាន​​​​ឯ​ករាជ្យ​​​​មួ​យ​​ចំនួ​ន​ ដែល​​រួ​ម​​​​មាន​​​​ស្ថានីយ​​​វិ​ទ្យុ​​​ដែល​​ផ្សាយ​​បន្ត​​​​ពី​​​វិទ្យុ​​​​អាស៊ី​​​សេ​រី​​ ៕ដោយ៖កូឡាប

spot_img
×