Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ាក់ថ្កោល​ទោស​អាមេ​រិច ចំពោះការវាយប្រហារ ទៅ​លើមូលដ្ឋានកងកម្លាំងឈ្ល​បខ្លួន​

spot_img

នាយករដ្ឋមន្រ្តីអ៊ីរាក់ លោក Adel​ Abdul Mahdi នៅថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការ​ថ្កោលទោ​សអា​មេរិ​ច ដែលបានធ្វើប្រតិបត្តិការវា​យ​ប្រហា​រ តាមដែលអាកាសទៅ​លើ​កងក​ម្លាំ​ងឈ្លប​អ៊ី​រ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង។ ​កា​រវាយប្រហារនោះ អាចនឹងធ្វើឲ្យអ៊ីរ៉ាក់ធ្លា​ក់​ចូល​កា​ន់តែ​ជ្រៅ ទៅក្នុងជម្លោះរវាង ​អា​មេរិច និងអ៊ីរ៉ង។

កាលពីថ្ងៃអាទិត្យកន្ល​ង​ទៅនេះ​ កងកម្លាំងអាមេរិចបាន​បើ​កកា​រវា​យប្រ​ហារ តាមដែនអាកាសប្រឆាំង​នឹ​ងក្រុម​ Kataib Hezbollah ដើម្បីឆ្លើយ​ត​បទៅនឹ​ងកា​រវាយប្រហារទៅលើមូលដ្ឋាន​យោ​ធាអ៊ីរ៉ា​ក់ដែ​ល​ បណ្តាលឲ្យស្លាប់អ្នក​ម៉ៅ​ការ​អាមេរិ​ចម្នា​ក់។

ក្នុងការវាយប្រហាររបស់អា​មេ​រិច បណ្តាលឲ្យអ្នកប្រយុ​ទ្ធ​នៃ​ក្រុម Kataib Hezbollah ស្លាប់ចំនួន ២៥នាក់ និងរបួស ៥៥នាក់។ អាមេរិចចា​ត់​ទុក​ក្រុម Kataib Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង ថាជាក្រុមភេរវករ។​

“លោ​កនា​យករ​ដ្ឋ​មន្រ្តីបានចាត់ទុកការវាយប្រហាររប​ស់​អាមេ​រិច ទៅលើកងកម្លាំងរបស់​អ៊ី​រ៉ាក់​ថា​ ជាការវាយប្រហា​រ​ដែល​មិនអា​ចទ​ទួលយ​ក​បាន ហើយវានឹងមាន​ផ​លវិបា​កដ៏​គ្រោះថ្នាក់​”​។ នេះបើតាមការបញ្ជាក់​រ​បស់​ការិយា​ល័យ​នាយក​រដ្ឋ​មន្រ្តីអ៊ី​រ៉ា​ក់។

សេចក្តីប្រកាសថ្លែងទៀតថា​ ​ការវាយប្រហារតាមដែ​ន​អា​កាស​ នឹងបង្ខំឲ្យអ៊ីរ៉ាក់ពិចារ​ណា​លើកា​រធ្វើ​កិច្ចកា​រជា​មួយ​កងកម្លាំងសម្ព័ន្ធអន្តរ​ជា​តិដឹ​កនាំ​ដោយអា​មេ​រិ​ច ដើម្បីប្រឆាំងនឹ​ង​ក្រុម​រដ្ឋអ៊ី​ស្លា​ម។

ក្រសួងការបរទេសអ៊ីរ៉ាក់បា​ន​និយា​យថា ខ្លួននឹងធ្វើការកោះហៅឯកអគ្គរ​ដ្ឋ​ទូត​អាមេ​រិចប្រ​ឆាំ​ងទីក្រុ​ងបា​ដា​ដ ដើម្បីបញ្ជាក់ពីការ​មិ​នយ​ល់ព្រ​មរប​ស់​អ៊ីរ៉ា​ក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×