Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដ្រីឃាតករ សម្លាប់ស្រ្តីម្នាក់ ញាត់ចូលធុងទឹកកក ត្រូវជា​ប់គុកមួយជីវិត

spot_img

ភ្នំពេញ៖ ស្ត្រី​ជាប់ចោទ​ឈ្មោះ ស៊ិ​ន សុផល ហៅ​ដា អាយុ​៣៥​ឆ្នាំ ត្រូវបាន​ផ្តន្ទាទោស​ដាក់​គុក​​​មួយ​​ជីវិត តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​សំណង​រដ្ឋប្បវេណី​លើ​​​ទឹកប្រា​ក់​ចំ​នួន​១២០លាន​រៀល នាព្រឹកថ្ងៃទី​៣១ ធ្នូ​នេះ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បា​ន​បើក​សវនាការជំនុំជម្រះទោសឃាតករស្រី​ឈ្មោះ​ ស៊ិ​ន សុផល អាយុ៣៥ឆ្នាំ ក្នុងសំណុំរឿងករណី ឃាតកម្ម​គិ​តទុ​កមុ​ន សម្លាប់មិត្តភក្ភិកាត់ជា​បំ​ណែក​ៗ (កាត់ដៃ កាត់ជើ​ង​ កាត់ក្បាល វះពោះ ពុះឆ្អឹងជំនីរ ព្រលះយ​កសា​ច់) ច្រកដាក់ស្បោងខ្មៅ​ ​យកទៅបោះចោល។

តំណាងអយ្យការអមសាលាដំបូង​រា​ជធា​នី​ភ្នំពេញ បានសម្រេចចោទប្រ​កា​ន់លើឈ្មោះ​ ​ស៊ិន សុផល ភេទស្រីអាយុ ៣៥ ឆ្នាំនៅផ្ទះលេខ ៤០Eo ផ្លូ​វ១៥៤ សង្កាត់ជ័យជំនះ​ ​ខណ្ឌដូ​នពេ​ញ ពីបទ ឃាតកម្មគិតទុកជា​មុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ដិ​នៅចំ​ណុចនៅផ្ទះ​លេខ​ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូ​នពេញ​ កាលពីថ្ងៃទី​២ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងអង្គសវនាការ ជនជាប់ចោទបានឆ្លើយសារ​ភា​ពថា​ ខ្លួនពិតជាបានប្រព្រឹត្ដិអំពើឃាតក​ម្ម​ដូច​ការ​ចោទប្រកា​ន់​មែន។
បន្ទាប់ពីបញ្ចប់កា​រ​ជំនុំ​ជំម្រះ នៃសវនាការនេះលោកប្រធានក្រុម​ប្រឹ​ក្សាជំ​នុំជម្រះសម្រេចលើកពេលប្រកា​ស​សាលក្រ​មនៅ​ព្រឹកថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរា​ជ​ធា​នីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមិថុ​នា ​ឆ្នាំ២០​១៩ បានបញ្ជូនខ្លួនស្ដ្រីដែលឃាតករសម្លា​ប់​មិត្ត​ភក្តិខ្លួនឯងកាត់ជា​កំ​ណា​ត់ៗ ទៅកាន់សាលាដំបូងរាជធា​នី​ភ្នំពេ​ញ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវ​ច្បា​ប់។​

ជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅ​ផ្ទះ​លេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វា​យ​ ខេត្ត​ក​ណ្តាល បានសម្លាប់ និងកាត់សាក​ស​ពជាបំ​ណែ​កៗ បោះចូលទន្លេ លើជនរងគ្រោះឈ្មោះ គឹម ​យ៉ា​នាង​ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុត​ស​ក់ក្នុង​ផ្សារចា​ស់ ជាស្ត្រីមេម៉ាយកូនមួយ​ ​ស្នាក់នៅ​ផ្ទះជួ​លម្តុំទួ​លស​ង្កែ មានស្រុកកំណើតនៅ​ ​ភូមិចា​ថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×