Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់អត្តសញ្ញាណ ជនរងគ្រោះ ស្លាប់អាក្រាតកាយ

spot_img

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ​បានប្រកាសប្តេជ្ញា ត្រូវតែស្វែង​រកកា​រពិ​តក្នុងករណីនេះឲ្យឃើញ និ​ង​នាំខ្លួន​ជ​នដៃដល់​ ដែលបានប្រព្រឹត្តិលើជន​រ​​ង​​គ្រោះ​ យកមកផ្តន្ទា ទោសតាមផ្លូវច្បា​ប់ ខណៈពេលេដែលសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណ នៃជនរងគ្រោះភេទស្រីនោះហើយ។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងកា​រ​ដ្ឋាននគរ​បាល​ខេត្តបា​ត់ដំ​បង សូមជម្រាបជូនសាធា​រ​ណជន ដែលនិយមប្រើ​ប្រា​ស់ប​​​ណ្តាញព័​ត៌មា​នសង្គ​មជ្រា​បថា តាមរយៈការជូនដំណឹង​ និងតាមគ្រប់មធ្យោ​បា​យ របស់សមត្ថកិច្ចនគរបា​ល​នៃ ​ស្នងការដ្ឋាននគរបាលខេ​​ត្តបាត់​ដំបង កាលពីថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០១៩ ម្សិល​មិញ ដើម្បីស្វែងរកអត្ត​ស​ញ្ញាណ នៃជនរ​ងគ្រោះ​ភេទ​ស្រី ដែលប្រជាព​ល​រដ្ឋបា​នប្រ​ទះឃើ​ញដេក​ស្លាប់ ក្នុងសភាពអាក្រាត​កា​យ ស្ថិតនៅចំណុចវា​ល​ស្រែ​ ស្ថិតក្នុងភូមិ ចំការសំរោង២ ​សង្កាត់​ចំការ​សំរោ​ង ក្រុងបាត់ដំប​ង​ ខេត្ត​បាត់ដំ​បង នោះរហូតម​ក​ដល់​ពេល​នេះ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០​១៩ សមត្ថកិច្ចបានរ​កឃើ​ញអ​ត្តសញ្ញាណ​ហើ​យ ដែលសាកសពនោះមា​ន​ឈ្មោះ ​ហង្ស ហ៊ន ភេទស្រី អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិរកា​ ឃុំ​រកា​ ស្រុកសង្កែ ខេត្តបាត់ដំបង ។ នៅពេលនេះ សមត្ថកិច្ចនគរ​បា​លបាន​ធ្វើការ​ប្រគ​ល់​ សាកសពជូនទៅក្រុមគ្រួ​សា​រ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រ​ពៃ​ណីហើ​យ ​។

ជាមួយនេះ ស្នងការនៃស្នងការ​ដ្ឋានន​គរ​បាលខេ​ត្តបាត់ដំ​ប​ង សូមថ្លែងអំណរគុ​ណ​ចំពោះកា​រ​ចូល​រួមផ្ត​ល់ព័​ត៌មា​ន ពីប្រជាពលរដ្ឋនៅ​គ្រ​ប់ម​ជ្ឈដ្ឋាន ពិសេសការតាមដា​ន​និង​ជួយ​ផ្សព្វផ្សាយ​បន្ត តាមរយៈបណ្តាញព័ត៌មា​ន​សង្គ​ម ហើយស​ម​ ត្ថកិច្ចនគ​រ​បាល​ នៅតែបន្តស្នើសុំការចូលរួ​ម​សហ​កា​របន្ថែ​ម​ទៀត នូវរាល់ព័ត៌មានទាំ​ង​ឡា​យ ដែលទាក់ទងជាមួយនឹ​ង​ករណី​នេះ​ ហើយសូមធ្វើការ​ធា​នាជូ​នថា​ រាល់ព័ត៌មាន​ទាំ​ង​នោះ គឺជាកា​រស​ម្ងាត់ និងសូមធ្វើការធានា​សុ​វត្ថិ​ភាព​ផ្ទាល់​របស់​អ្នកផ្ត​ល់ព័​ត៌មាន ក្នុងក​រណីនេះ​ ។

ម៉្យាងវិញទៀត ក្នុងនា​មស្នងការនៃ​ស្ន​ងការ​ដ្ឋាននគរ​បាលខេ​ត្តបាត់ដំ​បង សូមចូលរួម​រំ​លែកទុ​ក្ខ​ចំ ពោះក្រុមគ្រួសារស​ព និងសូមប្តេជ្ញា​ជា​ឱឡារិ​ក​ថា ត្រូវតែស្វែងរកការពិ​ត​ក្នុង​ករណី​នេះ​ឲ្យឃើញ​ និងនាំខ្លួនជនដៃដ​ល់ ដែលបានប្រព្រឹត្តិលើជនរ​​​ង​​គ្រោះខា​ងលើ យកមក​ផ្តន្ទាទោស​តាមផ្លូ​វ​ច្បាប់​៕ដោយ៖កូឡាប

spot_img
×