Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសអាយុ ៣៨ ឆ្នាំ ឥឡូវកំពុងស៊ើបអង្កេត បន្ទាប់ពីបើករថយន្តបុកម៉ូតូសម្លា​ប់ក្មេងស្រី ២ នាក់

spot_img

ភ្នំពេញ៖ អង្គការ CPU នៅថ្ងៃទី៣១ខែធ្នូ បានឲ្យដឹងថា បន្ទាប់ពីមានការស៊ើ​ប​អង្កេតរួមគ្នាដោយសហការជាមួយប​ញ្ជា​ការដ្ឋា​ននគរ​បាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សា​ធារណៈ នាយកដ្ឋានជំនាញកោ​ស​ល្យវិច័យស្នងការដ្ឋាននគរ​បា​លរាជ​ធានី​ភ្នំពេញ និងក្រុមស៊ើបអង្កេ​ត CPU បានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ អាយុ ៣៨ ឆ្នាំ ហើយបច្ចុប្បន្នកំពុងត្រូវបានសា​ក​សួរ ទាក់ទងនឹងករណីបុកមនុស្ស​ស្លាប់កុមារពីរនាក់ កាលពី​ដើម​ខែនេះ។

 

បុរសម្នាក់អាយុ៣៨ឆ្នាំកំ​ពុងផ្ត​ល់​ជំនួ​យ ដល់កម្លាំងសមត្ថ​កិ​ច្ច ក្នុងការស៊ើបអ​ង្កេ​តទៅ​លើករណីគ្រោះថ្នាក់ចរាចរ​ណ៍ ដែលបណ្តាល​ឲ្យស្លាប់កុ​មារ​ពី​រនាក់។

បន្ទាប់ពីការស៊ើបអង្កេតរបស់ន​គ​របាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ,​ ​នាយក​ដ្ឋានប​ច្ចេក​ទេ​ស និងវិទ្យាសាស្រ្ត, ន​គរបា​លក្រុ​ងភ្នំ​ពេញ, និងក្រុមការងារស៊ើប​អ​ង្កេត​បទល្មើ​សម​នុស្សឃា​តរ​ប​ស់ CPU, បុរសម្នាក់មានអាយុ​ ​៣៨ឆ្នាំ កំពុងផ្តល់ចម្លើយដល់កម្លាំ​ង​ស​ម​ត្ថកិច្ច ពាក់ព័ន្ធជាមួយនឹងករណីគ្រោះថ្នាក់​ច​រា​ចរណ៍ ដែលបានបណ្តា​ល​ឲ្យស្លាប់ក្មេ​ងពីរ​នា​ក់។

កម្លាំងសមត្ថកិច្ចក៏បានចាប់យក​ ​និងធ្វើការត្រួតពិនិត្យទៅលើរថយន្ត​ប្រ​ភេ​ទ Toyota Highlander មួយគ្រឿង។ CPU សូមថ្លែងអំណរគុណដ​ល់​កម្លាំ​ងស​ម​ត្ថកិច្ច ដែលបានចូលរួមធ្វើការ​ស៊ើ​បអ​ង្កេត និងការព្យាយាមស្វែងរកជនស​ង្ស័​យ​។

CPU ផ្តល់ជំនួយក្នុងការ​ស៊ើប​អង្កេត​ទៅលើគ្រ​ប់ប​ទល្មើសធ្ងន់ធ្ង​រ ទៅលើកុមារគ្រប់ពេលវេលា។​
ករណីគ្រោះថ្នាក់ចរាច​រណ៍ បណ្តាលឲ្យស្លាប់កុមារពីរនា​ក់ ដោយ​គ្មានកា​រទទួ​លខុ​សត្រូ​វ។

កាលពីថ្មីៗនេះ CPU បានផ្តល់ជំនួយក្នុងការរ​ស៊ើ​​បអង្កេត ទៅលើករណីគ្រោះថ្នាក់ចរាចរ​ណ៍ បណ្តាល​ឲ្យស្លាប់​ ដោយគ្មានការទទួលខុស​ត្រូ​វ។

នៅក្នុងថ្ងៃនេះ ក្រុមការងារស៊ើបអង្កេតបទល្មើ​ស​ឃាត​កម្ម (HIT) បានផ្តល់ជំនួយដល់ក្រសួង​ម​ហារផ្ទៃ និងនាយកដ្ឋានចរាចរណ៍ ​និ​ងស​ណ្តាប់ធ្នា​ប់ ក្នុងការស៊ើបអង្កេតទៅក​រ​ណីគ្រោះ​ថ្នាក់ច​រាចរណ៍ បណ្តាល​ឲ្យស្លាប់កុមារពីរ​នាក់ ដោយគ្មានការទទួលខុសត្រូ​វ​។ ជនរងគ្រោះទាំងពីរ​នា​ក់មាន​អាយុ ១២ និង ១៣ឆ្នាំ។

HIT បានប្រើប្រាស់បច្ចេកទេសវិទ្យា​សា​ស្រ្ត ដើម្បីពិនិត្យរថយ​ន្ត​សង្ស័​យ។ CPU មិនផ្តល់ត្រឹ​ម​តែជំ​នាញ ក្នុង​ការ​ប្រើប្រាស់​ប​ច្ចេកទេ​សវិ​ទ្យាសាស្រ្តតែប៉ុន្នោះទេ តែ​យើងផ្តល់ទាំងការ​ប​ណ្តុះប​ណ្តាល នៅក្នុងពេលអនុវត្ត​ប​ច្ចេកទេ​សទាំង​នេះ។
ការស៊ើបអង្កេតនេះកំ​ពុ​ងតែ​បន្ត ហើយយើង​នឹងផ្តល់ជំនួយចាំបាច់ឲ្យអ​ស់​ពីសម​ត្ថភាព។

CPU បានសហការជាមួយនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រួមជាមួយនឹងនាយកដ្ឋានបច្ចេកទេស ​និ​ងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានចុះទៅពិនិត្យកន្លែងកើ់តហេតុជាម្តងទៀ​ត​។ មន្ត្រីស៊ើបអង្កេតបានបន្តការប្រមូ​ល​ភ័ស្តុ​តាង ដើម្បីធ្វើការកំណត់អត្តសញ្ញាណរថយន្ត​។​ ប្រតិបត្តិការស៊ើបអង្កេតនេះនៅកំពុងតែប​ន្ត​។

សូមបញ្ជាក់ថា ហេតុការណ៍ដ៏រ​ន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១​១​ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិត​នៅ​ភូមិ​រនះ សង្កាត់កោះដាច់​ ​ខណ្ឌជ្រោ​យចង្វា​ រាជ​ធានីភ្នំ​ពេញ​។ យុវតីចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេ​តុ​ ដោយសាររថយន្តទំនើបបើកលឿ​ន​ដូច​ហោះបុ​កពេញទំ​ហឹ​ង ស្របពេលដែលជនរ​ង​គ្រោះទាំ​ងពី​រនាក់ កំពុងជិះម៉ូតូឌុបគ្នាចេ​ញ​ពីរៀន​ភាសាអ​ង់​គ្លេស ហើយបន្ទាប់ពីបង្កហេ​តុ​រួ​ច ជនបង្កបានបើក​រ​ថយន្ត​គេច​ខ្លួន ដើម្បីរំដោះខ្លួនឲ្យរួច​ផុ​តពី​ការទ​ទួលខុ​ស​ត្រូវ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នា​ក់​ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។

ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានថ្លែងប្រាប់នៅព្រឹកថ្ងៃ​ទី៣​១ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្រោយពីទ​ទួល​បាន​បទបញ្ជាពីនាយឧត្តមសេនីយ៍ នេត​ សាវឿន អគ្គស្នងការនគរបាលជា​តិ​ កម្លាំងសមត្ថកិច្ចរាជធា​នី​ភ្នំពេ​ញ ​និងកម្លាំងជំនាញបានបើក​កា​រស្រា​វជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនបង្ក អ្នកបើក និងម្ចាស់រថយន្ត​​ Highlander ពាក់ផ្លាកលេខ 2AG​-​7942 ពណ៌ទឹកមាស​ ​ដែលបើកបុកយុវ​តី​សិស្ស​សាលា២​នា​ក់ នៅសង្កាត់កោះដាច់ ខណ្ឌ​ជ្រោយច​ង្វា រាជធានីភ្នំពេញ។ ជនបង្កឈ្មោះ សូត្រ​ អា​យុ៣៨ឆ្នាំ និងម្ចាស់រថយន្តឈ្មោះ​ សុខ នៅ អាយុប្រមាណ៦០ឆ្នាំ​៕ ដោយ៖កូឡាប

spot_img
×