Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់អស់លក្ខណ៍ ! កម្មការិនីរោង​ចក្រម្នាក់ ដេញចា​ប់ជ​នស​ង្ស័យ២​នាក់ ដែលធ្វើ​សកម្ម​ភា​ពឆក់​ទូ​រស័​ព្ទ​រប​ស់ខ្លួន រួចប្រ​គល់​ឱ្យសម​ត្ថកិច្ច

spot_img

ភ្នំពេញ ៖ជនសង្ស័យ២នាក់ ត្រូវបានសមត្ថ​កិ​ច្ចវៃ​ខ្នោះ ក្រោយពីធ្វើសកម្មភាពឆ​ក់​ទូរ​ស័ព្ទ​ដៃពី​កម្ម​ការិនីរោ​ងច​ក្រម្នាក់ បានស​ម្រេច។ ហេតុការណ៍នេះ​ប​ង្កឲ្យមា​នការភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោ​ង ៦និង ៣០នាទីព្រឹកថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០២៩ នៅតាមបណ្ដោយផ្លូវវ៉េ​ង​ស្រេង ស្ថិតនៅក្នុងភូមិដំណាក់​ធំ​៣ សង្កាត់ស្ទឹងមានជ័យទី៣​ ​ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថ​កិ​ច្ច​ឃាត់ខ្លួ​ន បានមានឈ្មោះនេន សុខជា អាយុ២២ឆ្នាំ មុខរ​បរមិ​ន​ពិត​ប្រាកដ ស្នាក់នៅភូមិទួលពង្រសង្កាត់​ចោ​មចៅ​ទី ១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យម្នាក់ទៀ​ត ឈ្មោះឃឹម រដ្ឋា អាយុ ១៧ឆ្នាំ ​ ​មុខរ​បរមិ​នពិតប្រា​កដ ស្នាក់នៅភូមិគ្រួស​ សង្កាត់ចោ​មចៅ១ ខណ្ឌពោធិ៍សែនជ័យ ​មានស្រុក​កំណើ​ត នៅភូមិព្រែក​ស្តី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ អ្នកទាំ​ង២នា​ក់ សមត្ថកិច្ចធ្វើតេស្តឃើញមា​ន​សារ​ធាតុញៀ​ន។

ចំណែកនារីរងគ្រោះ​មា​នឈ្មោះហឿ​ន ហ៊ន់ អាយុ២១ឆ្នាំ​ មុខរបរ​ក​ម្មការិនីរោ​ងចក្រនៅភូមិភូមិពង្រ សង្កាត់ចោមចៅ​ទី​១ ខណ្ឌពោធិ៍សែន​ជ័​យ ​និងមានស្រុកកំណើតនៅ​ភូ​មសាំ​មកន្ឌេង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង​។

បើតាមសម្ដីរបស់នា​រី​រង​គ្រោះ បានប្រាប់សមត្ថកិ​ច្ច​ឲ្យដឹ​ងថា ​នៅមុនពេលកើត​ហេ​តុ រូបនាងបានជិះម៉ូតូម៉ាកនិច ពណ៌​ស ​ពាក់ផ្លាកលេខ ព្រៃវែង 1N-0702 ចេញពី​ផ្ទះជួ​លមកធ្វើ​ការ​ទៅរោ​ងចក្រ ជិះតាមផ្លូវវេង​ស្រេ​ង ក្នុងទិសដៅពីលិចមកកើ​ត ស្រាប់តែមកដល់ចំណុ​ច​កើតហេ​តុ​ ក៏លេចមុខ​ជ​នសង្ស័​យ ២នាក់ជិះម៉ូតូមួយ​គ្រឿ​ង ម៉ាកហុងដាឌ្រី​មសង់ ស៊េរីឆ្នាំ ២០១៩ មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង​ 1G-4458 ជិះមកពីក្រោយហើយជិះមកជិ​​ត​រូ​បនា​ង ពេលនោះឈ្មោះនេន ​សុ​ខ​ជា ដែលជិះនៅខា​ង​ក្រោយ ពីធ្វើសកម្មភាពលួកយ​ក​ទូរ​ស័ព្ទដៃ ដែលនា​រីរង​គ្រោះដា​ក់នៅ​​ក្នុ​ង​ឃ្លុបម៉ូតូ នៅខាងមុខ​ ហើយក៏ជិះម៉ូតូបម្រុងគេច​ខ្លួន​ តែត្រូវបាននាង​ដេ​ញតា​មពីរក្រោយ និងស្រែ​កថា​ចោរ​ៗ ក៏មានការភ្ញាក់ផ្អើលដល់​អ្ន​កធ្វើ​ដំណើរតាមផ្លូវ ក៏ជួយដេញតាមចាប់បា​ន​ជន​សង្ស័​យ បានទាំង២នា​ក់ ភ្លាមៗរួចប្រគ​ល់ឲ្យ​សម​ត្ថកិច្ច​ប៉ុស្តិ៍ន​គរបា​លស្ទឹ​ងមាន​ជ័យ​ទី​៣ មកសួរនាំនៅ​ប៉ុ​សិ៍្ត។

នៅចំពោះមុខសមត្ថ​កិ​ច្ចជន​សង្ស័យ​ទាំ​ង២​ នាក់បានឆ្លើយសារ​ភាពថា រូបគេពិតជាបានធ្វើសក​ម្ម​ភាព​ឆក់​ទូរស័​ព្ទដៃ ពីនារីរងគ្រោះពិត​ប្រា​កដ​មែន ដោយសារតែខ្លួនអត់មា​ន​លុយទិ​ញថ្នាំ​ជក់​។

វត្ថុតាងដែលសមត្ថកិ​ច្ចដ​កហូត​បាន រួមមាន ទូរស័ព្ទដៃម៉ាក oppo មួយគ្រឿងរបស់​នារី​រ​ងគ្រោះ និងម៉ូតូម៉ាកហុង​ដា​ឌ្រីមស​ង់ឆ្នាំ ២០១​៩ ដែលរបស់ជ​នសង្ស័យ ជិះធ្វើស​កម្ម​ភាព។

បច្ចុប្បន្នជនសង្ស័យទាំ​ង​២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ន​គ​របាល​ស្ទឹងមា​នជ័​យទី​៣​ កសាងសំណុំរឿង​ប​ញ្ជូន ទៅកាន់អធិការដ្ឋាន​ខ​ណ្ឌមា​នជ័​យ ដើម្បីចាត់ចាត់ការបន្តតាម​នី​តិវិ​ធីច្បាប់​៕ដោយ៖កូឡាប

spot_img
×