Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Huawei រកបាន ១២២ពាន់លា​ន​ដុល្លា​រក្នុង​ឆ្នាំ ២០១៩នេះ

spot_img

ក្រុមហ៊ុនបច្ចេកវិទ្យា​យ​ក្សរប​ស់ចិន Huawei បានធ្វើការប៉ាន់ប្រមា​ណ​ថា ប្រាក់ចំណូលរបស់ខ្លួននឹង​កើ​នដ​ល់ ១២២ពាន់លានដុ​ល្លារក្នុងឆ្នាំ ២០១៩នេះ ដែលមានការកើនឡើ​ង​ចំ​នួន ១៨ភាគរយបើធៀបទៅនឹងឆ្នាំមុ​ន​។​

ប្រធានប្តូរវេនរបស់ក្រុមហ៊ុន លោ​ក​ Eric Xu បាននិយាយថា​ ក្រុមហ៊ុន Huawei រឹងមាំខ្លាំងក្នុងឆ្នាំ ​២​០១​៩នេះ​ ប៉ុន្តែលោកក៏លើកឡើង​ថា​ នៅឆ្នាំក្រោយប្រាកដជាជួបប​ញ្ហា​លំបា​ក​ ដោយសារតែកំពុង​ប្រ​ឈម​នឹងយុ​ទ្ធនាកា​រប្រ​ឆាំងរ​ប​ស់អាមេ​រិច។

Huawei ក៏លក់ទូរ​ស័​ព្ទបា​នចំនួន ២៤០លានគ្រឿងផ​ង​ដែរ​ឆ្នាំនេះ ដែលមានការកើនឡើ​ង​ចំនួន ១៧ភាគរយៈធៀបទៅនឹ​ង​ឆ្នាំ​ ២០១៨។

លោកថ្លែងថា “តួលេខទាំងនេះ ទាបជាងការប៉ាន់ប្រមាណរប​ស់​យើង​ ទោះយ៉ាងណាជំនួញនៅតែរឹង​មាំ​ ​ហើយពួកយើងឈរយ៉ាង​មាំ​ប្រឈ​មនឹ​ងគ្រោះ​កាច​”។

លោក Eric Xu បា​ន​ទទួល​ស្គាល់ថា ក្រុមហ៊ុនបានប្រឈមនឹ​​ងបញ្ហា​ជាច្រើ​ន ដូចជាបញ្ហាសេដ្ឋកិច្ចស​ក​ល​ និងសម្ពាធពីស​ហ​រដ្ឋ​អា​មេរិច ដែលបានលើ​ក​ឡើង​ថា ក្រុមហ៊ុនធ្វើឲ្យមានការគំរា​ម​កំហែ​ងសន្តិ​សុ​ខជាតិ​អាមេ​រិ​ច។

សម្ពាធទាំងនោះ បាន​បំ​ផ្លាញ​ទំនាក់​ទំនង​របស់ Huawei ជាមួយនឹងដៃគូរបស់​ខ្លួ​នជាច្រើ​ន​ មានដូចជា Google និងក្រុមហ៊ុនជាច្រើនទៀ​ត​ដែល​លក់ទូ​រស័​ព្ទរ​បស់ខ្លួ​ន​។

បើតាមការស្រាវជ្រាវឯករាជ្យបា​ន​ឲ្យដឹ​ងថា ការលក់របស់ Huawei នៅខាងក្រៅទីផ្សារចិនបានជួ​ប​បញ្ហា​យ៉ាងខ្លាំ​ង ដោយសារតែឧបករណ៍​រ​ប​ស់ Huawei មិនអាចប្រើប្រាស់កម្មវិធីសំ​ខា​ន់ៗ​រប​ស់​ Google បាន។

លោក Eric Xu បា​ន​លើកឡើ​ងថា សម្រាប់ឆ្នាំ ២០២០ ក្រុមហ៊ុននឹងមិនអាចរីក​ច​ម្រើន​លឿនបា​នដូ​ចក្នុ​ងឆ្នាំ ២០១៩ឡើយ ហើយវានឹងក្លាយទៅជាឆ្នាំដ៏ពិ​បា​កសម្រា​ប់ពួ​ក​យើង​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×