Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់កាស៊ីណូ នៅខេត្តព្រះសីហនុ ត្រូវបញ្ឈប់សកម្មភា​ពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេ​ឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញ ចាប់ពីម៉ោងសូន្យថ្ងៃទី១ ខែមករា

spot_img

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ម្ចាស់កាស៊ីណូ ត្រូវ​ប​ញ្ឈប់សកម្មភា​ពអាជីវ​ក​ម្មល្បែង​ភ្នាល់​តាម​ម៉ាស៊ីន អេឡិចត្រូនិចតាម​រ​យៈអ៊ី​នធឺ​ណិតអ​ន​ឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ​ ​និងគ្រប់រូបភាព តាមខ្លឹមសារ សា​រាចរណែនាំខាងលើចាប់​ពី​ម៉ោង​សូន្យ​ថ្ងៃ​ទី១ ខែមករា ឆ្នាំ២០២០ តទៅ ចំពោះការធ្វើអាជីវកម្មកាស៊ីណូ​ ​លោក លោកស្រី អាចដំណើរការជា​ធ​ម្មតា​ស្រប​ទៅតា​មច្បា​ប់កំ​ណត់ ។

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ខែធ្នូនេះ សូ​មជម្រាបជូន លោក លោកស្រី ជ្រាបថា ៖ តាមខ្លឹមសារាចរណែនាំលេខ​ ​០៧ សរណន របស់រាជរដ្ឋាភិបាលកម្ពុ​ជា រាល់អាជីវកម្មកាស៊ី​ណូ​អនឡា​ញត្រូវ អស់សុពលភាពប្រកបអា​ជី​វក​ម្មត្រឹម​ថ្ងៃ​ទី១ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ដូច្នេះរដ្ឋ​បា​លខេ​ត្តព្រះសី​ហនុ សូមជូនដំណឹងដ​ល់​ លោក លោកស្រី ម្ចាស់កាស៊ីណូ ត្រូវបញ្ឈប់សក​ម្ម​ភាព​អា​ជីវក​ម្មល្បែ​ងភ្នា​ល់តាម​ម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៊ីនធឺណិតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ ​និ​ងគ្រប់រូបភាព តាមខ្លឹមសារ សារាចរណែនាំខាងលើចាប់ពី​ម៉ោ​ងសូ​ន្យថ្ងៃ​ទី១ ខែមករា ឆ្នាំ២០២០ តទៅ ចំពោះការធ្វើអាជីវកម្មកាស៊ីណូ ​លោ​ក​ លោក​ស្រី អាចដំណើរការជាធម្មតា​ស្រ​បទៅ​តាមច្បាប់​កំណ​ត់​ ។ គណៈបញ្ជាការឯកភាពរដ្ឋបា​ល​ខេត្ត​ព្រះសី​ហនុ​ ដោយមានកិច្ចសហ​កា​រជា​មួយ​ក្រុម​ការ​ងារច​ម្រុះថ្នាក់​ជាតិ នឹងចុះត្រួតពិនិត្យតាមកាស៊ី​ណូ​ក្នុងខេ​ត្តព្រះសី​ហ​នុ ក្នុងករណី លោក លោកស្រី នៅតែបន្តធ្វើអា​ជី​វក​ម្មល្បែ​ងភ្នាល់តា​មម៉ា​ស៊ីនអេ​ឡិចត្រូ​និ​ច​តាមរ​យៈ​អ៊ីនធឺណិតអន​ឡាញក្នុង និងក្រៅប្រទេសគ្រ​ប់​ប្រភេ​ទ​ និងគ្រប់រូប​ភា​ព​បន្ត​ទៀត ក្រុមការងារនឹង​ចា​ត់វិធា​នការ តាមផ្លូវច្បាប់ដែលមាន​ចែ​ងជា​ធ​រមាន។ អាស្រ័យហេតុនេះសូ​ម​ ​លោក​ លោកស្រី ម្ចាស់កាស៊ីណូដែលមានទីតាំ​ង​ក្នុង​ខេត្តព្រះ​សី​ហនុ ចូលរួមអនុវត្តតាម​ខ្លឹ​មសា​រខាង​លើឱ្យ​មានប្រសិ​ទ្ធភា​ព​ខ្ពស់៕ដោយ៖បញ្ញាស័ក្តិ

spot_img
×