Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពស់​ពិស​បំផុត​ពិភពលោក លូន​ចូល “​សម្រាក​” ជាមួយ​ប្តី​ប្រពន្ធ​២​នាក់ ក្នុង​បន្ទប់ដេក

spot_img

​ប្តី​ប្រពន្ធ​២​នាក់ នៅ Murarrie ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី មានការ​ភ័យ​តក់ស្លុត​ឥតឧបមា ខណៈពេល​សំឡឹង​ឃើញ​ពស់​នៅក្នុង​បន្ទប់ដេក​របស់​ពួកគេ ។ ភ្លាមៗ​នោះ​ពួកគេ​បាន​ទូរស័ព្ទ​សុំ​ជំនួយ​ពី​អ្នកជំនាញ​ការចាប់​ពស់ Stewart Lalor ។

Lalor ប្រាប់ថា ៖ “​ខ្ញុំ​ទទួលបាន​ការហៅ​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក គាត់​និយាយថា មាន​ពស់​មួយ​កំពុង​វារ​ក្នុង​បន្ទប់ដេក​របស់គាត់ ។ ពេល​ខ្ញុំ​ទៅដល់​ខ្ញុំ​ឃើញ​ពស់​នោះបាន​វារ​ឡើងលើ​គ្រែ រួច​លូន​ចូលក្នុង​ភួយ ។​

ពស់​ពិស​កំពុង​វា​លើ​គ្រែ​ក្នុង​បន្ទប់ដេក

Lalor ប្រាប់ថា ពស់​នេះ​ជា​ប្រភេទ​ពស់​ប្រផេះ​នៅ​តំបន់​បូព៌ា ។ ប្តី​ប្រពន្ធ​២​នាក់​នេះ ពិតជា​សំណាង​ណាស់​ដោយ​ពុំ​ត្រូវ​វា​ចឹក ដោយហេតុថា​ពស់​នេះ​ជា​ប្រភេទ​ពស់​ពិស​ខ្លាំង​បំផុត​របស់​ពិភពលោក ។ ពិស​របស់​អំបូរ​ពស់​នេះ បណ្តាល​ឲ្យ​ឈាមកក​ផង និង neurotoxins ហេតុនេះ​ពេល​ជ្រៀតចូល​ក្នុង​រាងកាយ​វា​ធ្វើ​ឥ​ឲ្យ​ជនរងគ្រោះ​ពិបាក​ដកដង្ហើម បេះដូង​លោត​ញាប់​… ហើយ​ជនរងគ្រោះ​នឹងត្រូវ​ស្លាប់​ក្នុងអំឡុងពេល​មិន​លើសពី​១៥​នាទី ។ តាម​ក្រុម​អ្នកជំនាញការ​នោះ គ្រាន់​តែមាន​ពិស​របស់​ពស់​នេះ​ចឹក​តែត្រឹម ១/១២.០០០​ក៏​វា​អាច​សម្លាប់​មនុស្សម្នា​ក់បាន​ដែរ ៕​

spot_img
×