Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់​របួសធ្ងន់​៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ចន្ទ្រា​

spot_img

​ខេត្តស្វាយរៀងៈ​ ​ក្មេងប្រុស​ជា​សិស្សសាលា​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ផ្លូវ​កោង​ស្ថិតនៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​មាន​ដូចខាងក្រោម ៖

១.​ឈ្មោះ កុង សី​យ៉ា ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រៃ​ភ្នៀ​ត ឃុំ​សំឡី ស្រុក​កំពង​រោទិ៍​ខេត្តស្វាយរៀង​. (​បណ្តាលឱ្យ​ស្លាប់​)

២. ឈ្មោះ​ទុន បូ​រិ​ន ភេទ​ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង (​បណ្តាលឱ្យ​របួសធ្ងន់​) ។

៣. ឈ្មោះ​ស៊ុន ហេង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ រស់នៅ​ភូមិ​រាម​ជោ ឃុំ​ស្វាយ​តា​យាន ស្រុក កំពង​រោទិ៍ ខេត្តស្វាយរៀង (​បណ្តាលឱ្យ​របួសធ្ងន់​) ។

៤.(​ពុំ​ស្គាល់​អត្តសញ្ញាណ​) ភេទ ប្រុស មុខរបរ​សិស្ស ជនជាតិខ្មែរ . បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​

​ប្រភព​ដដែល​បាន​បន្តថា៖បច្ចុប្បន្ន​អ្នករងរបួស​ទាំង​០៣​នាក់​ខាងលើ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ ។​

​ចំពោះ​មធ្យោបាយ​ធ្វើដំណើរ និង សាកសព​សមត្ថកិច្ច​បា​ន​ប្រគល់ជូន​សាច់ញាតិ​បងប្អូន ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ វ៉ៃ​កូ​

spot_img
×