Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ជិត​ឆ្លង​ឆ្នាំ​សកល ២០២០ ស្លាប់ ៨ នាក់ របួសធ្ងន់ ៩​នាក់

spot_img

​កំពង់ស្ពឺ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ ២៧-២៨ ស្ថិតនៅ​ចំណុច​ភូមិ​អណ្ដូងច្រុះ ឃុំ​ស្នំ​ក្រពើរ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១១និង៤២​នាទី នា​ថៃ្ង​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ជិត​ឆ្លង​ឆ្នាំ​សកល ២០២០ ស្លាប់ ៨ នាក់ របួសធ្ងន់ ៩​នាក់ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ទេសចរណ៍ ប្រភេទ​សាំ​យ៉ុង ផ្លាកលេខ​ភ្នំពេញ 2AF-2506 អ្នកបើកបរ ស្លាប់ រថយន្ដ​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង រួច​បាន​រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ផ្នែក​ខាងឆ្វេង​ដៃ​នៃ រថយន្ត​ដឹកទំនិញ​ស៊ីម៉ងត៍ ម៉ាក HINO ពាក់​ផ្លាកលេខ​ភ្នំពេញ 3A-5849 ធ្វើដំណើរ​ពី​ទិស​ខាងត្បូង​ទៅខាង​ជើង អ្នកបើកបរ​គេចខ្លួន ។​

​ក្នុង​ហេតុការណ៍​នោះដែរ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ៩​នាក់​ស្រី ១​នាក់ របួសស្រាល ១​នាក់ ស្លាប់បាត់​អាយុជីវិត​មនុស្ស ៨ នាក់ ស្រី ៥ (​អ្នក​ពោះធំ ២​នាក់ )​។​

​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ឃឹម សុផាន់​រ៉ា អធិការ​ស្រុក​គងពិសី មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បណ្ដាលមកពី​អ្នកបើករថយន្ដ​សាំ​យ៉ុង ឆ្វេស​ប្រហែស​បាន​រេ​ចង្កូត ចូលទៅ​ផ្នែក​ខាងឆ្វេង​ដៃ ទៅរក​គន្លង​ផ្លូវ នៃ​ផ្នែក​ខាងឆ្វេង​រថយន្ដ​ដឹក​ស៊ីម៉ងត៍ កំពុងបើក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុក​ពេញទំហឹង​តែម្ដង​។​
​អ្នករងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល ជួយ​សម្រួល​យកចេញ​ពី​ក្នុង​រថយន្ដ បញ្ជូន​សង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​គងពិសី មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ និង​ទៅ​រាជធានី​ភ្នំពេញ​។

​លោក​វរសេនីយ៍ឯក បាន​បញ្ជាក់ថា មកដល់​ម៉ោង ២:០០​នាទី នា​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ នេះ​ក្រុមគ្រួសារ​សព​បានមក​ទ​ទួល​យកទៅ​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី នៅ​គេហដ្ឋាន​រៀងៗ​ខ្លួន ក្នុងនាម​កងកម្លាំង​នគរបាល សូម​ចូលរួម​សោកស្ដាយ​បំផុត​ជាមួយ​ក្រុមគ្រួសារ​នៃ​អ្នករងគ្រោះ​ទាំងអស់ ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ។​

​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ៕​ដោយ​៖​កូ​ឡាប​

spot_img
×