Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ឧស្សាហកម្ម និង​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត ពង្រឹង​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត សម្រាប់​ព​ន្លឿ​ន​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​អះអាងថា ទាំង​ក្រសួង និង​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត ចាប់ពីពេលនេះ​តទៅ ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដោយ​ត្រូវ​ពិនិត្យឡើងវិញ​នូវ​ក្រុមហ៊ុន​ជា​ប្រតិ​ប​ត្ត​ករ​ទឹកស្អាត​ឯកជន ដែល​ទទួល​អ​ជ្ញា​ប័ណ្ណ​ពី​ក្រសួង​ហើយ​នោះ តើ​បាន​ចូល​ជា​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​ហើយ​រឺ​នៅ​? និង​បាន​អនុវត្តតាម​ផែនការ​ដែល​បានកំណត់​ត្រឹមត្រូវ​ក្នុង​អាជ្ញាប័ណ្ណ​ដែរឬទេ​?​។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជំរុញ​ឲ្យ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា បន្តសកម្មភាព​ការងារ​របស់ខ្លួន​កាន់តែខ្លាំង​ក្លា​ឡើង ជាមួយ​ក្រសួង សម្រាប់​ព​ន្លឿ​ន​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។​

​ក្នុងឱកាស​ចូលជួប​ពិភាក្សា​ការងារ និង​គោរព​ជូនពរ​នាឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២០ ពី​សំណាក់​ប្រតិភូ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមាគម ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ន៌​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ក្នុង​រយៈពេល​កន្លងមក ជាមួយនិង​កិច្ចសហការ​ល្អប្រសើរ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។​

​លោក​ឧកញ៉ា អ៊ុន យុ​ទ្ធី ប្រធាន​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលមាន​ទស្សនវិស័យ តែងតែ​ណែនាំ ចង្អុលបង្ហាញ​ដល់​សមាគម ឲ្យ​ដំ​ណី​រការ​សកម្មភាព​របស់​ខ្លួន ក្នុង​ភាព​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ឲ្យ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា មានការ​រីកចម្រើន សម្រាប់​បម្រើ​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស ។

​ដើម្បី​បន្ត​រីកចម្រើន​លើ​វិស័យ​ទឹកស្អាត លោក​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់​ឡើងវិញ ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ លើ​វិស័យ​ទឹកស្អាត និង​គោ​លន​យោ បាយ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​កំណត់​យក​ឆ្នាំ​២០២៥ តម្រូវ​ឲ្យ​តំបន់​ទីក្រុង និង​ទីប្រជុំជន មាន​ទឹកស្អាត​ប្រើប្រាស់​១០០% ។ តាមរយៈ​នេះ ទាំង​ក្រសួង និង​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត ចាប់ពីពេលនេះ​តទៅ ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដោយ​ត្រូវ​ពិនិត្យឡើងវិញ នូវ​ក្រុមហ៊ុន​ជា​ប្រតិបត្តិ​ករ​ទឹកស្អាត​ឯកជន ដែល​ទទួល​អ​ជ្ញា​ប័ណ្ណ​ពី​ក្រសួង​ហើយ​នោះ តើ​បាន​ចូល​ជា​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​ហើយ​ឬ​នៅ​? និង​បាន​អនុវត្តតាម​ផែនការ ដែល​បានកំណត់​ត្រឹមត្រូវ ក្នុង​អាជ្ញាប័ណ្ណ​ដែរឬទេ​?​។

​គួរ​យល់ថា​៖ ផលប្រយោជន៍​នៃ​ការចូល​សមាគម គឺ​ដើម្បី​ងាយស្រួល​គ្រប់គ្រង បណ្តុះបណ្តាល ការផ្ទេរ​បច្ចេកវិទ្យា ក៏ដូចជា​ចែករំលែក​នូវ​ព័ត៌មាន​ផ្សេងៗ ។ ក្នុងនោះ​ការមិន​អនុវត្តបាន​ត្រឹមត្រូវ តាម​កិច្ចសន្យា​ក្នុង​អាជ្ញាប័ណ្ណ គឺ​យើង​ត្រូវមាន​វិធានការ សមស្រប​ជាបន្ទាន់ តើ​មកពី​មូលហេតុ​អ្វី ? ហើយ​ត្រូវ​រួមគ្នា​ដោះស្រាយ​របៀប​ណា​? បើ​គ្មាន​មូលហេតុ​ច្បាស់លាស់ គឺ​យើង​ត្រូវ​ខ្វៀ​ល​តំបន់​ដែល​មិនបាន​អភិវឌ្ឍន៍​ទៅ​ឲ្យ​ប្រតិបត្តិ​ករ​ថ្មី​ផ្សេងទៀត ។ ការងារ​នេះ​ត្រូវធ្វើ​ជាបន្ទាន់ ជាពិសេស នៅ​ខែមករា ឆ្នាំ​២០២០​ខាងមុខនេះ នឹងមាន​សន្និសីទ​ស្តីពី​ទឹកស្អាត ដែល​សហការ​រៀបចំ​ជាមួយ​ភាគី​ជប៉ុន ដែលជា​ម្ចាស់ជំនួយ​ដ៏​ធំ​លើ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ។ សូម​ឲ្យ​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទឹកស្អាត ឯកជន​ទាំងអស់​ចូលរួម ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ បង្ហាញ​នូវ​ភាព​ប្រឈម និង​សំណូមពរ​សម្រាប់​ដំណោះស្រាយ​ជាបន្ទាន់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×