Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចបញ្ជូន​ទ័ពប​ន្ថែមទៅ​អ៊ី​រ៉ាក់ ក្រោយពេលមានការវាយ​ប្រ​ហារស្ថា​នទូ​តរ​ប​ស់ខ្លួន

spot_img

សហរដ្ឋអាមេរិចបាននិយាយនៅថ្ងៃ​អ​ង្គារ​ម្សិល​មិញថា ខ្លួនកំពុងបញ្ជូនទ័ពរា​ប់​រយ​នាក់​បន្ថែ​មទៀ​តទៅកា​ន់ម​ជ្ឈិមបូ​ព៌ា ក្រោយពេលក្រុមអ្នកតវ៉ា​ដែ​លគាំ​ទ្រអ៊ី​រ៉ង បានធ្វើការសម្រុកទៅ​កា​ន់ស្ថា​នទូត​របស់​ខ្លួនក្នុ​ងប្រ​ទេសអ៊ី​រ៉ាក់​ ហើយក្រុមបាតុករ​បា​នដុ​តភ្លើង និងស្រែកថាប្រទេចផ្តាសសារឲ្យ​អា​​មេ​រិចវិ​នា​ស។

ការវាយប្រហារស្ថានទូតអា​​មេ​រិចដោ​យវ៉ូង​អ្នកគាំ​ទ្រ​អ៊ីរ៉ង បានកើតឡើង ក្រោយពេ​ល​អាមេរិ​ច បានវាយប្រហារតាមដែនអា​កាស ទៅលើមូលដ្ឋានរបស់ក្រុម​ក​ងកម្លាំ​ង​ឈ្លប ដែលគាំទ្រដោយ​អ៊ី​រ៉ង​ បណ្តាលឲ្យក្រុមនេះ​ស្លា​ប់យ៉ា​ងតិច ២៥នាក់ និងរបួសជាង ៥០នាក់។ អាមេរិចចាត់ទុកក្រុ​ម​នោះជាក្រុ​មភេ​រវ​ករ​។

រដ្ឋមន្រ្តីការបរទេសអាមេ​រិ​ច លោក Mike Pompeo បាននិយាយថា ការវាយប្រហារបានរៀបចំ​ឡើ​ងដោយ​ក្រុម​ភេរ​វក​រ ដែលក្នុងចំណោមនោះ​មា​នម្នា​ក់ត្រូវ​បានលោ​កស្គា​ល់ឈ្មោះថា​ ​Abu Mahdi al-Muhandis។

សូមបញ្ជាក់ថា បន្ទាប់ពីមា​ន​ការវា​យប្រ​ហា​រ តាមដែនអាកាសរបស់អាមេ​រិច កាលក្នុងប្រទេសអ៊ី​រ៉ា​ក់ កាលពីថ្ងៃអាទិត្យ ​នា​យករ​ដ្ឋមន្រ្តី​អ៊ីរាក់ លោក Adel Abdul Mahdi នៅថ្ងៃចន្ទម្សិល​មិញ​នេះ បានធ្វើការថ្កោលទោសអាមេ​រិ​ច​។

លោកបានចាត់ទុកការវា​យ​ប្រហា​ររ​បស់​អា​មេរិ​ច ទៅលើកងកម្លាំងរបស់​អ៊ី​រ៉ាក់​ថា​ ជាការវាយប្រ​ហា​រដែ​លមិ​នអាច​ទទួ​លយក​បាន ហើយវានឹងមានផល​វិ​បាក​ដ៏គ្រោះថ្នា​ក់​”។​ នេះបើតាមការបញ្ជាក់រ​ប​ស់កា​រិយា​ល័យនា​យក​រដ្ឋ​មន្រ្តី​អ៊ីរ៉ា​ក់​។​

ក្រសួងការបរទេសអ៊ីរ៉ាក់បា​ននិ​យាយ​ថា ខ្លួននឹងធ្វើការកោះហៅឯ​ក​អគ្គរ​ដ្ឋ​ទូតអា​មេ​រិច​ប្រឆាំង​ទីក្រុ​ងបា​ដា​ដ​ ដើម្បីបញ្ជាក់ពីការ​មិ​នយ​ល់ព្រ​មរ​បស់អ៊ី​រ៉ា​ក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×