ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០នេះ បានសរសេរសារលើហ្វេសប៊ុកថា បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅទូទាំងប្រទេស បានចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០២០ កាលពីយប់មិញ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងនិងក្រៅប្រទេស។ ឱកាសនៃការចូលរួមអបអរសាទរ និងកម្សាន្តសប្បាយ នៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះ បានគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
សូមជូនពរបងប្អូនជនរួមជាតិនិងកូនក្មួយ ជាទីស្រឡាញ់ទាំងអស់នៅក្នុងឆ្នាំថ្មី ២០២០នេះជួបតែសេចក្តីសុខ សេចក្តីចម្រើនសំណាងល្អ ជាមួយនឹងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ [អរគុណសន្តិភាព]៕ ដោយ៖កូឡាប