Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌ​ទួលគោក​បាន​បន្ត​យុទ្ធនាការ​ស្តារ​ប្រពន្ធ័​លូ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កាល​ពី​ថ្ងៃ​ទី​១០​មករា​

spot_img

​ភ្នំពេញ ​៖​ អាជ្ញាធរ​ខណ្ឌ​ទួលគោក​បាន​សហការ​ជាមួយ​អង្គភាព​លូ​ទឹក​បូមទឹក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​កំពុង​បន្តសកម្មភាព​ស្តារ​ប្រពន្ធ័​លូ​យ៉ាង​សកម្ម​ក្រោយពី​ទទួល​បាន​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ទៅ​លើ​ការប្រកាស​បើក​យុទ្ធនាការ​ស្តារ​ប្រពន្ធ័​លូ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ប្រវែង​៤៦០​គីឡូម៉ែត្រ​ដោយ​ចាប់ផ្តើម​ពី​ខណ្ឌ​នៅ​កណ្តាល​ក្រុង​ចំនួន​៤​មុនគេ​គឺ​៖​ខណ្ឌ​ទទួល​គោក​,​ស្របពេល​ដែល​ខណ្ឌ​៣​ផ្សេងទៀត​នៅ​កណ្តាល​ក្រុង​នៅ​មិនទាន់​ចាប់ផ្ដើម​នៅឡើយ មាន ខណ្ឌដូនពេញ​,​ខណ្ឌ​ចំកា​រម​មន និង​ខណ្ឌ​៧​មករា ។​

លោក​សាំ ពិសិដ្ឋ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖​យុទ្ធនាការ​ស្តារ​ប្រពន្ធ័​លូនេះ នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​៧​ខែ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៩​មករា ឆ្នាំ​២០១៨​នេះ​តទៅ​ដោយ​ធ្វើឲ្យ​បាន​រួចរាល់​នៅ​មុន​រដូវ​ភ្លៀង​មកដល់​ដែល​ជា​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​ក្នុង​គោលដៅ​ធ្វើឲ្យ​ប្រសើរ​ឡើង​និង​ការកាត់បន្ថយ​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

ក្នុង​យុទ្ធនាការ​ថ្ងៃទី​១០​មករា​នេះ​លោក​ចាន់ បណ្ឌិត អភិបាលរង​ខណ្ឌ​ទួលគោក​បានឲ្យដឹងថា​៖​ពេលនេះ​អាជ្ញាធរ​ខណ្ឌ​ទួលគោក​ស​ហ​ការ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​ស្តារ​ប្រពន្ធ័​លូនៅ​ផ្លូវចំនួន​៤​ខ្សែ​មាន​ផ្លូវ​លេខ​៣១៧,​ផ្លូវ​លេខ​៦០៨,​ផ្លូវ​លេខ​២៦១,​និង​ផ្លូវ​លេខ​២៦៥ និង​បន្ត​ពី​ផ្លូវ​លេខ​៣១៥,​ផ្លូវ​កម្ពុជា​ក្រោម និង​កំណាត់​ផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី​ដែល​បាន​ស្តារ​រួច​កាលពី​ថ្ងៃ​ទី​៩​មករា​។​លោក បន្តថា​៖​ខណ្ឌទួលគោក​មាន​ប្រពន្ធ័​លូ​ជាង​២២​គីឡូម៉ែត្រ​ដែល​ត្រូវ​ស្តារឡើងវិញ​ឲ្យ​ទឹក​ហូរ​បាន​លឿន ហើយ​ផ្លូវ​លេខ​៣១៥,៦០៨,២៦១ និង​ផ្លូវ​លេខ​២៦៥ ជា​ផ្លូវ​ដែល​មាន​ការលិចលង់​ខ្លាំង​ជាង​គេ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​។

លោក​អភិបាលរង​ខណ្ឌ​បន្តថា​៖​ការស្តារ​ប្រពន្ធ័​លូនេះ​ដែរ​ត្រូវ​បាន​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​បែងចែក​ការទទួលខុសត្រូវ​ច្បាស់លាស់​គឺ​៖​ប្រពន្ធ័​លូ​មេ ទទួល​ការស្តារ​ដោយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។​ចំណែក​ប្រពន្ធ័លូរង​តូចៗ​តាម​ខណ្ឌ សង្កាត់​គឺ​អាជ្ញាធរ​ខណ្ឌ​ជា​អ្នកទទួល​ស្តារ​ដើម្បី​កុំឲ្យ​មាន​ការឆ្លើយ​ដាក់​គ្នា និង​គ្មាន​ភាពម្ចាស់ការ​៕​ ដោយ​៖​កូឡាប​

spot_img
×