Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រភេទកីឡាចំនួន៩ ត្រូវបានរៀបចំឲ្យសម្តែង​អ​បអ​របុ​ណ្យឆ្លង​ឆ្នាំស​កល ២០២០ នៅពហុកីឡដ្ឋា​ន​ជាតិម​រតក​តេ​ជោ

spot_img

ភ្នំពេញ៖ ប្រភេទកីឡាចំនួន៩ត្រូ​វបានរៀបចំឲ្យការ​ស​ម្តែង បង្ហាញជូនសាធារណជន​ កាលពីយប់មិញ (៣១ធ្នូ) នៅពហុ​កី​ឡដ្ឋា​នជា​តិមរតកតេជោ​ ដើម្បីចូលរួមអបអរសា​ទ​របុណ្យ​ឆ្លង​ឆ្នាំស​កល ២០២០ យ៉ាងអធិកអម ក្រោមវត្តមានលោក ថោង ខុន ជារដ្ឋមន្ត្រីក្រសួងទេសច​រ​ណ៍ និងជាប្រធានគណៈកម្មា​ធិ​ការ​ជាតិ​អូឡាំពិ​កក​ម្ពុជា។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួ​ងទេស​ចរ​ណ៍ និងជាអគ្គលេខាធិកា​រ​ គណៈកម្មាធិការជាតិអូឡាំពិកក​ម្ពុ​ជា មានប្រ​សាសន៍​ថា ប្រភេទកីឡាដែលបានដា​ក់​ឲ្យស​ម្តែងអ​បអរនេះ មានដូចជាកីឡារាំ គុនល្បុក្កតោ ដែលជាក្បាច់ គុនប្រលឹងវប្បធម៌ជាតិ​ខ្មែ​រ ​វូស៊ូ តេក្វាន់ដូWT តេក្វាន់ដូ ITF វ៉ូវីណាម យូដូជាដើម និងការប្រគំតន្ត្រីទេស​ច​រណ៍​។ នៅក្នុងការរៀបចំនេះក្រៅពី​កា​រក​ម្សាន្ត​លើប្រភេ​ទ​កីឡា សិល្បៈចម្រុះ និងការបាញ់កាំជ្រួច​អ​បអ​រឆ្លងឆ្នាំ​ផ​ងនោះ ក៏ជាឆ្នាំដែលកម្ពុជាត្រៀមលក្ខ​ណៈ​ក្នុង​ការអ​នុវ​ត្តផែន​ការ​មេ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។​​

លោកបញ្ជាក់ថា នៅពេលនេះជាការបង្ហាញជូនមហា​ជ​ន ឲ្យបានជ្រួតជ្រាបអំពីការ​លេ​ងកី​ឡា ការប្រគុំតន្រ្តីផ្សារ​ភ្ជា​ប់នឹង​ការអ​បអ​រ​ឆ្នាំ​ទី២ នៃវិមានឈ្នះឈ្នះផ​ង​ ដែលទទួលបានការគាំ​ទ្រ​យ៉ាង​ពេញទំហឹ​ង ពីសម្តេចពិជ័យសេនា ​ទៀ​ បាញ់ ឧបនាយករដ្ឋ​ម​ន្ត្រី រដ្ឋមន្ត្រីក្រសួងការ​ពា​រជាតិ និងជាប្រធាន CAMSOC ដើម្បីធ្វើឲ្យវិមានឈ្នះឈ្នះ និ​ង​ពហុ​កីឡដ្ឋា​នជា​តិមរ​ត​កតេជោ មានភាពអធិកអ​ធ​ម​ជាប្រចាំ​ផង​។ ក្រៅពីនេះយើងក៏មានកម្មវិធីបញ្ជ្រាប​ការ​យល់ដឹ​ងជូ​នដល់ប្រ​ជា​ពលរដ្ឋ ស្តីពីស៊ីហ្គេម ២០២៣ នៅកម្ពុជា ដោយជាកម្មវិធីសំ​ណួរចម្លើ​យយករង្វាន់ ដើម្បីឲ្យប្រជាពលរដ្ឋបានយ​ល់​ដឹង​ពីស៊ី​ហ្គេម និងការចូលរួមរប​ស់​ពួក​គាត់។ ឆ្នាំ២០២០នេះ គឺជាឆ្នាំសាកល្បងនៃ​ព្រឹ​ត្តិការ​ណ៍​នេះ ហើយនៅឆ្នាំក្រោយយើងនឹងរិះរ​ក​វិ​ធី ដើម្បីធ្វើឲ្យកម្មវិធីបែបនេះកា​ន់​តែល្អ​ប្រសើរ​បន្ថែ​មទៀ​ត។

លោក វ៉ាត់ ចំរើន បញ្ជាក់ទៀតថា យោងតាមអនុសាសន៍របស់លោក ថោង ខុន គឺយើងធ្វើឲ្យកន្លែងនេះ ដែលមា​នវិមា​នឈ្នះឈ្នះ​ ​និងពហុកីឡដ្ឋាន​ជា​តិមរ​តក​តេជោ ក្លាយជាតំបន់ទេ​ស​ច​រ​ណ៍ ក្នុងស្រុកមួយដ៏ទា​ក់​ទា​ញ ប៉ុន្តែយើងត្រូវតែរៀបចំព្រឹ​ត្តិ​ការ​ណ៍ក​ម្សាន្ត​ ​សិល្បៈ កីឡាចម្រុះ ដើម្បីទាក់ទាញប្រជាពលរ​ដ្ឋ​ឲ្យស្គា​ល់​ពហុ​កីឡ​ដ្ឋា​នជា​តិមរ​ត​កតេជោ និងបញ្ជ្រាបការយល់ដឹងជូនប្រជា​ព​ល​រដ្ឋ ក្នុងដំណើរឆ្ពោះទៅទ​ទួ​លរៀ​បចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខផងដែរ៕​ដោយ៖កូឡាប

spot_img
×