Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរា​ជធា​នីភ្នំ​ពេញ បង្រ្កាប​បាន​មុខសញ្ញាប្រើប្រាស់អាវុធខុសច្បាប់​ ​និងចែកចាយគ្រឿងញៀន​ ដ៏សក​ម្មចំ​នួន៣នាក់

spot_img

ភ្នំពេញ៖ មុខសញ្ញាប្រើប្រាស់អាវុធខុសច្បាប់​ ​និងចែកចាយគ្រឿងញៀនដ៏សកម្ម​ចំ​នួន​៣នាក់ ត្រូវបានកម្លាំងមូល​ដ្ឋា​នអា​វុធហ​ត្ថខ​ណ្ឌពោធិ៍​សែ​នជ័យ​បង្ក្រា​បបាន។

ហេតុការណ៍នេះបានកើតឡើងកាល​ពី​វេលាម៉ោ​ង​ 14និង10នាទី ថ្ងៃទី30 ខែធ្នូ ឆ្នាំ2019 នៅចំណុចបន្ទប់ជួលេ​ខ​19 ស្ថិតក្នុងភូមិត្រពាំងថ្លឹង3​ ​សង្កា​ត់ចោម​ចៅ1 ខណ្ឌពោធិ៍សែនជ័យ​ ​ដោយដ​កហូ​តវត្ថុតាង អាវុធខ្លីមួយដើមម៉ាក B​ERETTA លេខគ្មាន(ឈូសចោល) គ្រាប់​ចំនួន​3​4គ្រាប់ បង់01, ក្រាម​សថ្លា​ចំនួន​0​9កញ្ចប់ (ធំ2 តូច7), កាំបិតចំនួន02​ដើម, អាយកូមចំនួន01 ព្រមទាំងស​ម្ភា​រៈស​ម្រាប់​សេពគ្រឿ​ងញៀ​នមួយ​ចំ​នួ​នទៀ​ត។​

មុននឹងឈានដល់ការឃា​ត់​ខ្លួ​នជន​សង្ស័យ​ខា​ងលើ កម្លាំងមូលដ្ឋានអាវុធហត្ថ​ខ​ណ្ឌពោ​ធិ៍សែន​ជ័​យ បានធ្វើ​ការស្រាវ​ជ្រា​វ និងល្បាតពួនស្ទាក់អ​ស់​រយៈពេ​ល​ជាច្រើ​នថ្ងៃ រហូតឃាត់ខ្លួនបានជ​ន​សង្ស័យ​ទាំង​៣​នាក់​ មានឈ្មោះដូចជា ៖ ទី១ ឈ្មោះ សាត ស៊ីណន ហៅអ៊ុំ (ជាម្ចាស់បន្ទប់​) ភេទប្រុស អាយុ42ឆ្នាំ,ទី២ ឈ្មោះ ផេង សេកុង ហៅ ហៃ ភេទប្រុស អាយុ41ឆ្នាំ, ទី៣ ឈ្មោះ ទូច ពៅ ភេទស្រី អាយុ21ឆ្នាំ។
បន្ទាប់ពីសាកសួរជនសង្ស័​យ​ទាំង​៣នា​ក់ បានសារភាព​ថា ​ពួ​កគេ​ទាំង៣​នាក់ ពិតជាបានចែកចាយគ្រឿ​ង​ញៀន ​និងបានប្រើប្រាស់អាវុធដោយខុ​ស​ច្បាប់ពិ​តប្រាក​ដមែ​ន​។​

បច្ចុប្បន្នជនសង្ស័យទាំ​ង​៣​នាក់ ត្រូវបានបញ្ជូនមកកា​រិ​យាល័​យស្រា​វជ្រាវ​បទ​ល្មើស​គ្រឿង​ញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំ​ពេ​ញ ដើ​ម្បីធ្វើ​ការសា​កសួរ និងកសាងសំណុំរឿង​ ​បញ្ជូនទៅតុលាការផ្តន្ទាទោ​ស​តាម​នីតិ​វិធី​ច្បា​ប់ ៕ដោយ៖កូឡាប

spot_img
×