Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តលើសប៉ែក ខឹងឪ​ពុកម្តា​យស្តី​បន្ទោស រឿងដើរលេង​ពេក យកខ្សែនីឡុងចងក​សម្លាប់ខ្លួន បានសម្រេច​នៅស្រុករមាសហែក

spot_img

ខេត្តស្វាយរៀងៈបុរសម្នាក់់់់បានស្លាប់ដោយសារ​ធ្វើ​អត្ត​ឃាត ដោយបានយកខ្សែ​នី​ឡុង​ចងកសម្លាប់ខ្លួន ក្រោយពេលដែលខ្លួនមិនគិ​ត​ខំរ​ក​ស៊ីនោះទេ គិតតែដើរលេងហើយត្រូវ​បា​នឪពុ​កម្តា​យស្តី​បន្ទោ​ស​។

សមត្ថកិច្ចបានឱ្យដឹងថាៈ នៅថ្ងៃទី​១ ខែមករា ឆ្នាំ២​០២០វេលា​ម៉ោង​៩និ​ង០​០នាទីព្រឹក មានឈ្មោះវ៉ា សេត ភេទប្រុស​អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំ​ង​ពពេល ឃុំអំ​ពិល ស្រុក​រមាស​ហែ​ក ខេត្តស្វាយ​រៀ​ង បានធ្វើអត្តឃាតចង​ក​សម្លា​ប់​ខ្លួន ដោយខ្សែនីឡុងជាប់នឹងដើ​ម​ព្រីង ដែលនៅជាប់របង​ខា​ងត្បូង​ផ្ទះ​ ។

ប្រភពដដែលបានបន្តថាៈ តាមការសាកសួរពីសំណា​ក់​ឪពុ​កម្តា​យ​ថា គាត់បានស្តីប្រដៅ​ប​ន្តិច​ប​ន្តួច ពីព្រោះជនរងគ្រោះ​ជា​កូន​ដើរលេ​ង​ពេក​។ ហើយសាកស​ព​នេះ តាមការពិនិត្យរបស់នគរ​បា​លផ្នែក​ជំ​នាញ​ និងគ្រូពេទ្យនៃមន្ទី​រពេទ្យ​បង្អែ​កស្រុ​ក​រមា​សហែក​ គឺស្លាប់ដោយធ្វើអត្តឃាតចងក​​ស​ម្លាប់​ខ្លួនឯ​ងពិ​តប្រាក​ដ​មែន។ បច្ចុប្បន្នសាកសព​ត្រូ​វបា​នស​មត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសា​រ​ យកទៅធ្វើបុណ្យតាមប្រពៃ​ណី​៕ដោយ៖ វ៉ៃកូ

spot_img
×