Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃឆ្លងឆ្នាំ ស​​មត្ថកិ​ច្ចឃា​ត់ខ្លួ​នជន​សង្ស័យ​៣នា​ក់ ករណីជួញដូរប្រើប្រាស់គ្រឿ​ង​ញៀនយ៉ា​ងសក​ម្ម នៅស្រុកស្វាយទា​ប​

spot_img

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ត្រូវបាន​ក​ម្លាំង​នគរ​បា​ល​ខេត្ត​ស្វា​យ​រៀង បានធ្វើការចុះបង្ក្រាប​ក​រណី​ជួញ​ដូរ​ប្រើប្រាស់​គ្រឿងញៀ​ន​ យ៉ាងសកម្ម កាលពីវេលាម៉ោង៤និ​ង​៣០​នាទី​រសៀ​ល នៅថ្ងែទី៣១ ខែឆ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិខ្ជាយ ឃុំរមាំង​ថ្កោល ស្រុកស្វា​យទាប ខេត្តស្វា​យរៀ​ង ​។

សមត្ថកិច្ចបានឲ្យដឹងថាៈ ជនសង្ស័យ​មានទី១/ ឈ្មោះសុខ​ ​យូ អាយុ​២២ឆ្នាំ មុខរបរ​មិ​នពិត​ប្រា​កដ រស់នៅភូមិទ​ន្លៀង ឃុំរមាំងថ្កោល ស្រុកស្វា​យទាប ខេត្តស្វា​យរៀ​ង។ ទី២/ឈ្មោះ ហ៊ុន សុភាវី អាយុ​២៧ឆ្នាំ មុខរប​រមិ​ន​ពិតប្រា​កដ និង ទី៣/ឈ្មោះ សោម សៅបូរ៉ា ភេទប្រុស អាយុ​២៣​ឆ្នាំ​​មុខរបរ មិនពិតប្រា​កដ រស់នៅភូ​មិទន្លៀង ឃុំរមាំងថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយ​រៀង។

ប្រភពបន្តថា ក្រោយពីឃាត់ខ្លួ​ន​កម្លាំងជំនាញ បានធ្វើតេស​ទឹក​នោមពិនិ​ត្យឃើញមានសារធាតុញៀន​ទាំ​ង៣​នាក់​ និង​សម្ភារដក​ហូតរួម​មាន​៖ ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ូ​តូចំ​នួន​២គ្រឿង​ផង​ដែរ។

ប្រភពបានបន្តថា ប្រតិបត្តិការនេះបាន​ធ្វើ​ឡើង ដឹកនាំ​ដោ​យ​លោ​ក នាយការិយាល័យ​ប្រ​ឆាំង​គ្រឿង​ញៀ​ន ខេត្តស្វាយ​រៀ​ង​ បានសហកា​រ​ជាមួ​យក​ម្លាំង​ប៉ុស្តិ៍​រ​ដ្ឋ​បា​ល ឃុំរមាំ​ងថ្កោ​ល រហូតឈានទៅរកបាន​ឃា​ត់ខ្លួន​តែ​ម្ដ​ង។​

បច្ចុប្បន្នជនសង្ស័យទាំង​៣​នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូ​ន​ទៅការិ​យាល័​យ​នគរ​បាលជំ​នាញ ចាត់ការបន្តតា​ម​ច្បា​ប់៕ដោយ៖ វ៉ៃកូ

spot_img
×