Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​​​ជនស​ង្ស័យ​២​​នា​ក់​ទៅ​តុលាការ​ ករណី​បើករថយ​ន្ត​​បុ​ក​សិស្ស​ស្លាប់​២​នា​ក់​ នៅ​សង្កាត់​កោះដាច់​​

spot_img

​ភ្នំពេញ៖​ ជនសង្ស័យ​២​នាក់​ ដោយម្នាក់មានតួនាទីជាយោធា​កងពលតូច​លេ​ខ​​​៧០​ ពាក់ព័ន្ធ​ករណី​បើករ​ថ​យន្ត​​​បុក​​សិស្សសាលា​បណ្តាល​ឲ្យ​ស្លា​ប់​​២​​នាក់​ នៅ​កន្លែង​កើតហេ​តុ​​កាល​ពី​​ពេល​កន្លង​​ទៅ​ ត្រូវ​បាន​កម្លាំង​នគរបាល​​​ការិ​យាល័យ​​​នគរ​បាល​​ព្រ​ហ្ម​ទណ្ឌ​កំ​រិ​ត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរ​បា​ល​​រាជធា​នី​ភ្នំ​ពេ​ញ​ បញ្ជូន​ទៅ​អយ្យការ​​អ​ម​​សាលាដំ​បូង​​រា​ជធា​នី​ភ្នំ​ពេញ ​ដើម្បី​ផ្តន្ទាទោស​តាម​​ផ្លូ​វច្បា​ប់ ​នៅ​រសៀល​ថ្ងៃ​​​ទី​១​ ខែមករា​ ឆ្នាំ​២០២០​នេះ​​។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​​​ន​ សត្យា​ នាយការិយាល័យ​នគរ​បា​ល​​ព្រហ្ម​ទណ្ឌ​​កំរិ​ត​​ស្រាល​ រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​​២​០១​៩​ វេលា​ម៉ោង​ប្រហែល​០៧​​​និង​​២០​នាទី​ កម្លាំង​ជំនាញ​​រ​បស់​​កា​រិយា​ល័យ​ សហការ​ការិយាល័យ​ច​រា​ច​រ​ និង​អធិការ​ខណ្ឌ​​​ជ្រោយ​ចង្វា​ ស្រាវជ្រាវ​ឈាន​ទៅ​ដល់​​ឃា​ត់​ខ្លួន​​ជន​សង្ស័យ​​ចំ​នួ​ន​២​នាក់​ នៅ​ចំណុច​ក្នុង​ភោជ​នី​យដ្ឋា​ន​មិ​ន​ចាំ​​យី​ហោ​ ផ្លូវជាតិ​លេខ​៣​ សង្កាត់​ចោ​ម​​ចៅ​​២​ ខណ្ឌ​ពោធិ៍​សែន​ជ័​យ​ រា​ជធានី​​​ភ្នំពេញ​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​​​ បង្ក​ឲ្យ​ស្លាប់​ដោ​យ​​អ​​ចេត​នា​​(​បើកបរ​ធ្វេ​ស​ប្រហែ​ស​​បណ្តាល​​ឲ្យ​​ស្លាប់​​អ្នក​​ដទៃ​ និង​រត់គេច​ពី​កន្លែ​ង​​កើ​តហេ​តុ​ដោ​យ​មិ​ន​​ទទួ​ល​ខុស​ត្រូវ​)​ ប្រព្រឹត្ត​នៅ​ចំណុច​​​ផ្លូ​វ​បេតុង​ ក្រុម​២៧​ ភូមិ​រនះ​ សង្កាត់​កោះដាច់​​​ ខណ្ឌ​​​ជ្រោ​យច​ង្វា​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៩​និ​ង​​១​០​​នាទី​។​

​លោកនាយ​ការិយាល័​យ​​បន្ត​ថា ​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ឌុ​ល​ សា​រិ​ទ្ធ​ ហៅ​សូត​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​យោធា​កងពលតូច​លេ​ខ​​​៧០​ ស្នាក់​នៅផ្ទះ​លេខ​២៧១​ ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​​ជ័​យ​​ ​រាជធានី​ភ្នំពេញ​ (​ជា​អ្នកបើ​ក​បរ​​រ​ថ​យន្ត​)​ ទី​២-​ឈ្មោះ​ ហេង​ សុខ​នូវ​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​១៩​៧​​ ផ្លូវ​លេខ​C​ បុរី​ពី​ភព​ថ្មី​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ (​ជា​ម្ចាស់​រ​ថ​យន្ត​​)​។​

​វត្ថុ​តាង​ចាប់​យកៈ​ រថ​យន្ត​មួ​យ​គ្រឿ​ង​​ម៉ាក​ តូ​យ៉ូ​តា​ហា​​​យ​ឡិ​ន​ឌ័រ​ ពណ៌​ទឹកមាស​ លេខ​តួ​ ៦២០០៦៦២៤៧​ លេខ​ម៉ាស៊ីន​ ៤៥៥៨៨៧​០​​ ពា​ក់​​ផ្លាក​លេខ​ ភ្នំពេញ​ ២AG-៧៩៤២​។​

​ជន​​រ​ង​គ្រោះ​១-​ឈ្មោះ​ ខេន​ កូ​វ៉ា​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ ជនជាតិ​ ខ្មរ​ មុខរបរ​សិស្ស​ (​ស្លាប់​)​មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​​​កោះដាច់​​​ សង្កា​ត់​​កោះ​ដាច់​ ខណ្ឌ​ជ្រោយចង្វា​​ រាជធានី​ភ្នំពេញ​។​ ២-​ឈ្មោះ​ ភ័​ណ្ឌ​ ភី​រ៉ា​ដា​ ភេទ​ស្រី​ អាយុ​១១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ (​ស្លាប់​​)​មា​ន​​​ទីលំនៅ​ ស្នាក់​នៅផ្ទះ​លេខ​២​៤​៩​​ ផ្លូវ​បេតុង​ ក្រុម​១៣​ ភូមិ​រនះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×