Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ស្ត្រី​២​នាក់​ របួសស្រាល​​ម្នាក់​ រថយន្ត​ស្ទូច​ចុះ​​ចំ​ណោត​​រ៉ា​ ដាច់​ហ្វ្រាំង​ បុក​រះ​​​រថយន្ត​ ២​គ្រឿង​ និង​ម៉ូតូ​​២​គ្រឿង​ កំពង់សោម

spot_img

​ព្រះ​សីហ​នុ​៖​ មនុស្ស​ស្រី​២​នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​​​កន្លែង​​កើ​តហេតុ​ និង​មនុស្ស​ម្នាក់​ទៀត​​រ​ង​រ​បួស​ស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​រា​ចរ​ណ៍​​រថយន្ត​ស្ទូច​ដាច់​ហ្វ្រាំង​ទៅ​​​បុក​​រថយន្ត​២​គ្រឿង​និង​​​ម៉ូតូ​​២​​គ្រឿង​។​ ឧបទ្ទវហេតុ​នេះបាន​​កើតឡើង​ នៅ​​វេ​លា​ម៉ោ​ង​៩​​នឹង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០២០​ នៅ​លើ​វិ​ថី​ផែ​ កែង​រ៉ា​រទេះភ្លើ​ង​​(P4)​ សង្កាត់​លេខ​៣​ ក្រុង​/​ខេត្ត​ព្រះ​​សី​ហ​​នុ​។​

មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​​​នុ​ បាន​ឲ្យ​ដឹ​ង​ថា ​មុន​ពេល​កើតហេតុ​មាន​​​រថ​យន្ត​ស្ទូ​ច​​១​គ្រឿង​ម៉ាក​ TADANO​ ពណ៌​លឿង​ គ្មាន​ផ្លាក​លេខ​ អ្នកបើកបរ​មិន​ស្គាល់​អត្ត​ស​ញ្ញាណ​​ (រត់គេចបាត់) មាន​ទិស​ដៅ​ពី​​កើត​ឆ្ពោះ​ទៅ​​លិច ​លុះ​មក​ដល់​ចំណុ​ច​​ខាង​លើ​​ ស្ថានភាព​ផ្លូវ​ចុះ​​ចំ​ណោត​ រថយន្ត​ដាច់​ហ្វ្រាំង​​បា​ន​ជ្រុ​ល​​ទៅ​បុក​ នឹង​រថយន្ត​២​​​គ្រឿង​ ម៉ូតូ​២​គ្រឿង​៖១-​រថយន្ត​ម៉ាក​ HYUNDAI​ STAREX​ ពណ៌​ស​ ​ពាក់​ផ្លាក​លេខ​ ព្រះ​សីហ​នុ​2A​-5731​ ឈប់​ចត​ ម្ចាស់​មិន​ទាន់​​​ស្គាល់​​អត្តស​ញ្ញាណ​​។​ ២-​រថយន្ត​ម៉ាក​ CAMERY​​ ​ពណ៌​ទឹកប្រាក់​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​2AB-6643​ អ្នកបើកបរ​ឈ្មោះ​​ ​ឃឹម​ រស្មី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ ស្រុកស្រែ​​អំ​បិល​ ខេត្តកោះកុង​។​ ៣-​ម៉ូតូ​ម៉ាក​ YAMAHA​ ពណ៌​ស​ គ្មាន​ផ្លាក​លេខ​ អ្នកបើកបរ​ មិន​ទាន់​ស្គាល់​អត្ត​ស​ញ្ញាណ​​ ភេទ​ប្រុស​។​ ៤-​ម៉ូតូ​ម៉ាក​ HONDA​ C125​ ពណ៌​ ខ្មៅ​ ពាក់​ផ្លាក​លេខ​ ព្រះ​សីហ​នុ​1B-5082​ អ្នកបើកបរ​ មិន​ស្គាល់​អត្តសញ្ញាណ​​​ រួ​ម​ដំ​ណើរ​​មនុស្ស​​ម្នាក់​​ឈ្មោះ​​ នាក់​ សុភា​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​/​ខេត្ត​​​ព្រះ​​សីហ​នុ​។​

​ប្រភព​ដដែល​បន្ត​ថា​​ គ្រោះថ្នាក់​ខាងលើ​បណ្ដាល​ឲ្យ​ស្លាប់​​ម​នុ​ស្ស​​ ២​នាក់​(​ស្រី​)​ ​រង​របួស​មនុស្ស​១​​​នាក់​ ឈ្មោះ​ នាក់​ សុភា​ ភេទ​ស្រី​ អ្នក​រួម​ដំ​ណើ​រ​នៅ​​លើ​ម៉ូតូ​ HONDA​ C125​ ស្លាប់​នៅ​នឹង​កន្លែ​ង​​កើត​ហេតុ​។​ ​ចំណែក​អ្នកបើកបរ​​​រថ​យន្ត​​បង្ក​ រត់គេច​ខ្លួន​បា​ត់​​​ ក្រោយ​ពេល​កើតហេតុ​។​ បច្ចុប្ប​ន្ន​​វត្ថុ​តាង​ រថយន្ត​៣​គ្រឿង​ និង​ម៉ូតូ​២​គ្រឿង​ សមត្ថកិច្ច​ជំនាញ​យ​ក​​មក​​រ​ក្សាទុក​​នៅ​​កា​រិយាល័យ​ន​គ​របាល​ចរាចរណ៍​ផ្លូ​វ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​​​ខេត្ត​​ព្រះ​​​សីហ​​នុ​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×