Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ពន្ធនាគារ​១​ឆ្នាំ​ស្ត្រី​ម្នាក់​ ជេរ​ប្រមាថ​សម្តេច​តេជោ ជា​ឃាតក​សម្លាប់​លោក កែម ឡី​ ​

spot_img

ភ្នំពេញ ​៖​ លោក​អ៊ី ថា​វរៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ចំពោះ​ស្ត្រី​ម្នាក់​ដោយ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល ករណី​ចោទ​សម្តេច​តេជោ ហ៊ុន សែន និង​ក្រុមគ្រួសារ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​។​

​ស្ត្រី​ជាប់ចោទ​ឈ្មោះ ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា អាយុ​៣៧​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​”​។ ជនជាប់ចោទ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បេនឡាន​រិទ្ធិ​មុនី​។ ការចាប់ខ្លួន​ស្ត្រី​រូបនេះ បន្ទាប់ពី​បាន​បង្ហោះ​វីដេអូ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ឈ្មោះ ហេង លក្ខិណា កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ដោយ​បាន​និយាយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុម​គ្រួសារ​ថា សុទ្ធតែ​ជា​ឃាតក ក្នុង​អំឡុង​ពេល​នាង កំពុង​ស្ថិត​ក្នុង​ពិធីបុណ្យ​រំលឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តាកុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×