Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​នៃ​ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​ ២​ ឆ្នាំ សម្រាប់​ឆ្នាំ ​២០២០

spot_img

​ភ្នំពេញ​៖ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចេញ​សេចក្តីជូនដំណឹង ស្ដីពី​លទ្ធផល​នៃ​ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​០២​ឆ្នាំ សម្រាប់​ឆ្នាំ​២០២០​។​

​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​ការទទួល​ឯកសារ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​០២​ឆ្នាំ សម្រាប់​ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​១​មករា​នេះ សូម​ជម្រាបជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាបថា​៖ » នៅ​ថ្ងៃ​ពុធ ទី​០១ ខែមករា ឆ្នាំ​២០២០ នេះ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ចំនួន 399 ច្បាប់​។​

​សម្រាប់​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​០២​ឆ្នាំ អនុវត្ត​ក្នុង​ខែមករា ឆ្នាំ​២០២០ នេះ គិត​ត្រឹម​
​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ មាន​មន្ត្រី​ចំនួន 6,053 រូប បានមក​ប្រកាស​មុនពេល​ចាប់ផ្តើម​ទទួល​ការប្រកាស​
​ទ្រព្យសម្បត្តិ និង​បំណុល របប​០២​ឆ្នាំ ឆ្នាំ​២០២០​។​

​ជារួម គិត​ត្រឹម​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ នេះ ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដែល​ទទួល​
​បាន​មាន​ចំនួន​សរុប 6,452 ច្បាប់ ។​

​សូមបញ្ជាក់ៈ ក្រសួង​-​ស្ថា​ប័ ចំនួន ០១ និង​ខេត្ត​ចំនួន ០៤ បានបញ្ចប់​ការប្រកាស​របស់ខ្លួន​ដោយ​ជោគជ័យ 100% រួមមាន​៖ ១. គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ២.​ខេត្ត​មណ្ឌល​គី​រី ៣.​ខេត្តស្វាយរៀង ៤.​ខេត្ត​ឧ​ត្ត​រ​មានជ័យ​​និង​៥.​ខេត្តកំពង់ចាម ។

​សម្គាល់ ៖ ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​០២​ឆ្នាំ ពីថ្ងៃ​ទី​០១-៣១ មករា ឆ្នាំ​២០២០
​គឺ​អនុវត្តតាម សេចក្តីជូនដំណឹង ស្តីពី​កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​
​របប​០២​ឆ្នាំ ឆ្នាំ​២០២០ លេខ ០០៤/​ស​.​ជ​.​ណ​. ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុមការងារ​នៃ​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល រងចាំ​ទទួល​ឯកសារ​ប្រកាស ០៧ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​មិន​ឈប់សម្រាក​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ឡើយ ពី​ម៉ោង ០៨:០០ ព្រឹក ដល់​ម៉ោង ០៥:០០ ល្ងាច ៕ ដោយ​៖​កូ​ឡាប​

spot_img
×