Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​០២​នាក់ រួមគ្នា​សម្លាប់​ជន​សតិ​មិន​ប្រក្រតី​ម្នាក់​សែង​ទម្លាក់​ទឹក​ក្បែរ​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​

spot_img

កំពង់ស្ពឺ ÷ ជនសង្ស័យ​០២​នាក់ រួមគ្នា​សម្លាប់​ជន​សតិ​មិន​ប្រក្រតី​ម្នាក់​សែង​ទម្លាក់​ទឹក​ក្បែរ​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ត្រូវបាន​កម្លាំង​ការិយាល័យ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ស្រុក​សំរោង​ទង បេី​ក​ការស្រាវជ្រាវ​រហូត​ឈានដល់​បង្ក្រាបបាន​ភ្លាមៗ​ក្រោយ​ហេតុការណ៍​កេី​ត​ឡេី​ង អស់​រយៈពេល​ប្រមាណ ៨​ម៉ោង​។​

​កាលពី​វេលា​ម៉ោង ០៦​និង​៣០​នាទី នា​ថ្ងៃទី​០១ មករា ២០២០ នៅ​ចំណុច​រណ្តៅ​ប្រឡាយទឹក​បង្គោល​ខ្សែភ្លើង ក្បែរ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ខេត្ត​ព្រះសីហនុ​_​រាជធានី​ភ្នំពេញ​ខាងត្បូង​ផ្លូវជាតិ​លេខ​៤ ប្រហែល​៥០​ម៉ែត្រ ស្ថិត ភូមិ​រំលោង ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃេ​ី​ញ​សាកសព បុរស​ម្នាក់ គ្មាន​ពាក់អាវ ស្លៀក​ខោខ្លី​ត្រឹម​ជង្គង់ បាន​រត់​មក​រាយការណ៍​ជូន​សមត្ថកិច្ច ចុះ​ពិនិត្យ​ជាក់ស្ដែង​គឺ ជនរងគ្រោះ​មាន ឈ្មោះ រឿន សារិទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​វល្លិ​សរ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ តាម​ការបញ្ជាក់​ពី​មេភូមិ ជា​មនុស្ស​មាន​ស្មារតី​មិន​ប្រក្រតី​។

​ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ករណី​សាកសព​នៅ​ប្រឡាយទឹក ការិយាល័យ​ជំនាញ​បច្ចេកទេស​ខេត្ត​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ ដោយមាន​ការចូលរួម​សហការ​ពី​គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ​ខេត្ដ រួមជាមួយ​អាជ្ញាធរ​ដែនដី​។ តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​អធិការនគរបាល​ស្រុក​សំរោង​ទង ថា​ជនរងគ្រោះ មាន​ទីលំនៅ​ក្នុង​ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ប្រាកដ​មែន ក្នុងការ​ពិនិត្យ​ជា​លទ្ធផល​រក​ឃេ​ី​ញ​លេ​ី​ដងខ្លួន​ជនរងគ្រោះ​មាន​ស្លាកស្នាម​វាយ​និង​វត្ថុ​រឹង​ចំ​ស្មង​ជេី​ង​ខាងស្ដាំ​រលាត់​ដាច់​ដល់​ឆ្អឹង ស្បែក​លើ​ទ្រូង រលាត់​ដោយសារ​ក្រុម​ជនសង្ស័យ អូស​សាកសព​ទៅ​ទំលាក់​ក្នុង​ប្រឡាយទឹក​

​ដោយបាន​ការចង្អុល​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ ឲ្យ​ជំនាញ​បន្ដ​បេ​ី​ក​ការស្រាវជ្រាវ រក​ជនដៃដល់​ក្នុងករណី​ខាង​លេី អ្នក​ធ្វេី​សកម្មភាព ជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហ​សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​សំរោង​ទង បានធ្វើការ​ស្រាវជ្រាវ​បន្ទាន់​ជា​លទ្ធផល​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ គឺ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន ០២​នាក់ ៖ ១.​ឈ្មោះ សាន សឿន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ កម្មករ​ខួង​ដី ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ «​អ្នក​វាយ​សម្លាប់​» ២.​ឈ្មោះ សំ ភាព ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ស្រែ​វាល ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្ត​កំពង់ ធំ មុខរបរ កម្មករ​ខួង​ដី ជា​អ្នក​ជួយ​សែង​សាកសព​បោះចោល​។ មូលហេតុ មកពី​ជនដៃដល់​ខឹង​និង​ជនរងគ្រោះ​ដេ​ី​រ​ទៅ​បង្ក​អុកឡុក និង​មាន​អាកា​រៈ​ស្រវឹងស្រា គួបផ្សំ​ផង​។

​បច្ចុប្បន្ន​ជនដៃដល់ និង​អ្នកសមគំនិត​ត្រូវបាន​សន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​តុលាការខេត្ត​ដេី​ម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×