Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី កាប់​ប្រពន្ធ​រងរបួស​ធ្ងន់ ដោយសារតែ​ចម្រៀង​មួយ​បទ​

spot_img

​កោះកុង​៖ ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​ឲ្យ​ប្តី​ចាក់ បទ​ចម្រៀង ដើម្បី​ច្រៀង​លេង ហើយ Live តាម​ទូរស័ព្ទ តែ​ជនសង្ស័យ​ជា​ប្តី​មិន​ព្រមអោយ​ចាក់​បទ​ចម្រៀង​ទេ ដោយសារតែ​ម្តាយ​ទើបតែ​ស្លាប់ នាំ​ឲ្យ​ពិបាកចិត្ត​ហេី​យ​យំ តែ​ប្រពន្ធ​នៅតែ​ចាក់ ទេី​ប​ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា រហូតដល់​ប្រេី​អំពើហិង្សា ។

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កេី​ត​ឡេី​ង​កាលពី​យប់​ថ្ងៃទី ០១ ខែមករា ឆ្នាំ​២០២០ នា​វេលា​ម៉ោង ៣និង៣០​នាទី ទាបភ្លឺ​នា​រាត្រី​ឆ្លង​ឆ្នាំ នៅ​ចំណុច​ខារ៉ាអូខេ សព​យុទ្ធជន ស្ថិតនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ។

​បង្ក​ឡេី​ង​ដោយ​ជនសង្ស័យ​ឈ្មោះ អៀង ប៊ុន​យឿន (​ហៅ​តុលា​) ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ បាន​យក​កាំបិត​តាំង​តោ​កាប់​ប្រពន្ធ​ឈ្មោះ ថូ សុខ​ណា ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើក​ខា​រា​អូ​ខេ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​កូន​ឈ្មោះ ឈ្មោះ ទុំ សោភា ភេទ​ស្រី អាយុ ១១​ឆ្នាំ មុខរបរ សិស្ស រងរបួស​ធ្ងន់ ត្រូវបាន​សង្គ្រោះ​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក ឯ​ជនសង្ស័យ​វិញ បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន ក្រោយ​ធ្វេី​សកម្ម​ភាព​រួច តែ​ជា​អកុសល ក៏ត្រូវ​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង ឃាត់ខ្លួន​នៅ ចំណុច​ផ្លូវ​លេខ ៤៨ ប៉ុស្តិ៍​តា​តៃ​ក្រោម ។

​តាម​ការសួរចម្លើយ បាន​ឲ្យ​ដឹងថា មុនពេល​កេី​ត​ហេតុ ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​ឲ្យ​ប្តី​ចាក់ បទ​ចម្រៀង (​អ្នក​ម្តាយ​កំសត់​) ដើម្បី​ច្រៀង​លេង ហើយ Live តាម​ទូរស័ព្ទ តែ​ជនសង្ស័យ​ជា​ប្តី​មិន​ព្រមអោយ​ចាក់​បទ​នោះទេ ដោយសារតែ​ម្តាយ​ទើបតែ​ស្លាប់ នាំ​ឲ្យ​ពិបាកចិត្ត​ហេី​យ​យំ តែ​ប្រពន្ធ​នៅតែ​ចាក់ ទេី​ប​ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា រហូតដល់​ប្រេី​អំពើហិង្សា ។

​បច្ចុប្បន្ន ជនសង្ស័យ បានធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ដេី​ម្បី​បំពេញ​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×