Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុគ្គលិក​ម្នាក់ លួច​ប្រមូល​ជាង​១០​លាន​ពី​អតិថិជន នៃ​សាខា​គ្រឹះស្ថាន​មា​គា​ហ្វា​យ​នែ​ន យកទៅ​ផឹក​សុ​ី​និង​ចូល​ខារ៉ាអូខេ​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​ស្អាង បាន​ចាប់ខ្លួន​បុរស​ម្នាក់​ករណី​រំលោភ​លេី​ទំនុកចិត្ត លួច​ប្រមូល​លុយ​របស់​អតិថិជន នៃ​សាខា​គ្រឹះស្ថាន​មា​គា​ហ្វា​យ​នែ​ន​(​ស្អាង​)​។ ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រមូល​លុយ​ពី​អតិថិជន​ដែល​បង់​តាមរយៈ​ខ្លួន​ប្រហែល​១២​លាន​រៀល​ជាង​ពិតប្រាកដ​មែន ហេី​យ​លុយ​នោះ​ខ្លួន​បាន​យកទៅ​ផឹក​សុី​និង​ចូល​ខារ៉ាអូខេ​អស់ហើយ​។

​ករណី​ខាងលើ កើតហេតុ​នៅ​ថ្ងៃទី​២៥​ខែធ្នូ ឆ្នាំ​២០១៩​វេលា​ម៉ោង​១៦និង១៥​នាទី នៅ​ចំណុច​គ្រឹះស្ថាន​មា​គា​ហ្វា​យ​នែ​ន​(​ម​.​ក​)​ភូមិ​ព្រែ​កតា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ​គង់ សុភា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ នាយក​សាខា​គ្រឹះស្ថាន​មា​គា​ហ្វា​យ​នែ​ន​(​ស្អាង​) ទីលំនៅ​ភូមិ​ព្រែ​ក្រាញ់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។

​ចំណែក​ជនសង្ស័យ ឈ្មោះ​ធន់ ឧ​ត្ត​ម​បញ្ញា​សិ​ដ្ឋ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មន្ត្រី​ឥណទាន​មានស្រុក​កំ​ណេ​ី​ត​ភូមិ​ព្រែក​យួន​ឃុំ​កៀន​ជ្រែ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​-​ឃុំ​កើតហេតុ (​ឃាត់ខ្លួន​)​។​វត្ថុតាង​ចាប់យក​៖ សោ​លេខ​៨mm.​ចំនួន​០២​ដើម ដង​តួ​នឺ​វី​ស​ផ្សារ ជាប់​ប្រដាប់​ដោះ​ក្បាល​ប៊ូ​សុ​ី​ចំនួន​០១ សោ​តេ​(​ប្រដាប់​កាច់ក​ម៉ូតូ​)​ចំនួន​០២ សោ​ម៉ូតូ​ចំនួន​០៣​គ្រាប់ កូនកាំបិត​សម្រាប់​ចិតបន្លែ​ចំនួន​០១ កាបូបដៃ​ពណ៌​ខ្មៅ​ចំនួន​០១​កាត​គ្រី​ម៉ូតូ​ចំនួន​០១ កាត​អេ​ធី​អ៊ឹម​ចំនួន​០១ កា​តាប​ស្ពាយ​ពណ៌​ខ្មៅ​ចំនួន​០១​។​

​នគរបាល​មូលដ្ឋាន​រៀ​បរា​ប់​ពីស​ភាព​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា ម៉ោង​កើតហេតុ​ជនសង្ស័យ​បាន​សុំច្បាប់​ទៅ​មេី​ល​យាយ​ឈឺ​នៅឯ​ខេត្តកំពង់ចាម​ចំនួន​១​ល្ងាច​។ លុះ​ថ្ងៃទី​២៦ ធ្នូ ២០១៩ មិន​ឃេី​ញ​ឈ្មោះ​ខាង​លេី មក​ធ្វេី​ការ​ទេ រហូតដល់​ម៉ោង​៩​និង​១០​នាទី​ស្រាប់​តែមាន​អតិថិជន​នៅ​ស្រុក​កោះធំ​បាន​តេ​ទូរស័ព្ទ​មក​ជនរងគ្រោះ ថា​ថ្ងៃ​ណា​បានចេញ​លុយ​ឲ្យ​អ​ថិ​តិ​ជន ពេលនោះ​ជនរងគ្រោះ បាន​ឲ្យ​អ្នក គ្រប់គ្រង​ផ្នែក​គណនេយ្យ​ចូល​ឆែក​មេី​ល​អតិថិជន​ថា តេី​អតិថិជន​បាន​បង់លុយ​ឬ​នៅ ពេល​ត្រួតពិនិត្យ​គណនេយ្យ​រួច ទេី​ប​ដឹងថា​អតិថិជន​មិនទាន់​បង់លុយ​ផ្តាច់ ពេលនោះ​ជនរងគ្រោះ​បាន​ចាត់​តំណាង​ឈ្មោះ​ឃឹម ជាតិ​និង​ឈ្មោះ​យូរ វាសនា ទៅ​សួរ​អតិថិជន​នៅផ្ទះ​ផ្ទាល់ ទេី​ប​ដឹងថា​អតិថិជន​ពិតជា​បាន​បង់លុយ​ផ្តាច់​អស់​ហេី​យ​ដោយ​ផ្ញេី​លុយ​តាមរយៈ​ជនសង្ស័យ​សរុប​ប្រហែល​១២​លាន​រៀល​។ ចាប់តាំងពី​ពេលនោះ​មក​ឈ្មោះ​ធន់ ឧ​ត្ត​ម​បញ្ញា​សិ​ដ្ឋ មិន​មក​ធ្វេី​ការ​ទេ បាន​បិទ​ទូរ​សព្ទ័​ចោល​ទាំងអស់​។ លុះដល់​ថ្ងៃទី ៣០ ធ្នូ ២០១៩​វេលា​ម៉ោង​១៨​និង​១៥​នាទី​ឈ្មោះ ឃឹម ជាតិ និង​ឈ្មោះ យូរ វា​នា បាន​ចុះទៅ​ត្រួតពិនិត្យ​អតិថិជន ក៏បាន​ជួប​ជនសង្ស័យ​កំពុង​ដេី​រ​ប្រមូល​លុយ​ពី​អតិថិជន​ទៀត​។ ពេល​​នោះ​ឈ្មោះ​យូរ វាសនា បាន​ទូរស័ព្ទ ទៅប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​កំពង់​កុង នាំ​ជនសង្ស័យ​មក​ធ្វេី​ការសាកសួរ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រមូល​លុយ​ពី​អតិថិជន​ដែល​បង់​តាមរយៈ​ខ្លួន​ប្រហែល​១២​លាន​រៀល​ជាង​ពិតប្រាកដ​មែន ហេី​យ​លុយ​នោះ​ខ្លួន​បាន​យកទៅ​ផឹក​សុី​និង​ចូល​ខារ៉ាអូខេ​អស់ហើយ​។

​ករណីនេះ បាន​បញ្ជូន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×