Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលា​៥​នាក់​បាន​លង់ទឹក​នៅ​ត្បូងឃ្មុំ​, រកឃើញ​៣​នាក់ តែ​ស្លាប់​ម្នាក់ និង​បាត់​ខ្លួន​២​នាក់​

spot_img

(​ត្បូងឃ្មុំ​)៖ សិស្សសាលា​៥​នាក់​បាន​លង់ទឹក​នៅ​ត្បូងឃ្មុំ ហើយ​ក្រុម​ជួ​យស​ង្រោះ បាន​រកឃើញ​៣​នាក់ តែ​ស្លាប់​ម្នាក់ និង​បាត់​ខ្លួន​២​នាក់ ។ នា​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០​នេះ ហេតុការណ៍​នេះ បានកើត​ឡើង ដោយសារតែ​ក្មេងៗ​សិស្សសាលា​ចំនួន ៥​នាក់ បាន​លង់ទឹក​ទន្លេមេគង្គ​ស្ថិតនៅ​ភូមិ​ព្រែក​ពាម ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ត​ថា គិត​មកដល់ពេលនេះរ​ក​ឃើញ​៣​នាក់​ហើយ ប៉ុន្តែ​ជា​អកុសល​មាន​ម្នាក់​ក្នុងចំណោម​ពួកគេ​នោះ បាន​លង់ទឹក​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ចំណែក​កុមារ​ចំនួន​២​នាក់​ទៀត នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​

​លោកស្នងការ​នគរបាល​បាន​បញ្ជាក់ថា កុមារ​ទាំង​៥​នាក់​នោះ រួមមាន​៖

១៖ បួ​ក ស្រី​មួយ ភេទ​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ចន្លុះ​លិច ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ (​រកឃើញ​ហើយ​នៅមាន​ជីវិត​)​។​

២៖ ពេជ្រ ម៉ូ​លីកា ភេទ​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ផ្ដៅ ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ (​រកឃើញ​ហើយ​នៅមាន​ជីវិត​)​។​

៣៖ គង់ ថា​រី ភេទ​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ចន្លុះ​កើត ឃុំ​ពាមជីលាំង (​រកឃើញ ប៉ុន្តែ​បាន​ស្លាប់​ទៅហើយ​)​។​

៤៖ បូ​ណា ជី​ជី​ង ភេទ​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រួល ឃុំ​បឹង​ព្រួល (​រក​មិនទាន់​ឃើញ​)​។​

៥៖ លាង តុ​ន្នា ភេទ​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ផ្ដៅ ឃុំ​ពាមជីលាំង (​រក​មិនទាន់​ឃើញ​)​។​

​កម្លាំង​សមត្ថកិច្ច​រួមជាមួយ​ប្រជាពលរដ្ឋ កំពុង​ជួយ​អន្តរាគមន៍ និង​ចុះ​រាវរក​កុមារ​ដែល​បាត់​ខ្លួន​២​នាក់​នោះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×