Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់​នៅរ​ដ្ឋធា​នីហ្សាការតា​ សម្លាប់មនុស្ស ៩នាក់ក្នុងថ្ងៃឆ្លងឆ្នាំ

spot_img

​ទឹ​កជំនន់បានវាយប្រហារតំបន់ជា​ច្រើ​ននៅ​ក្នុង​រដ្ឋ​ធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្រោ​យ​ពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំ​ង​ក្នុង​ថ្ងៃឆ្លង​ឆ្នាំ បណ្តាលឲ្យមនុស្សចំនួនយ៉ាងតិ​ច​ ៩នាក់ស្លាប់។

ប្រជាជនរាប់ពាន់នាក់ត្រូវបានអាជ្ញាធរ​ជ​ម្លៀស​ទៅកា​ន់ទីជ​ម្រកមានសុវត្ថិភា​ព​បណ្តោះអា​សន្ន​។

ទឹកជំនន់បានបង្អាក់ការ​ដឹ​កជ​ញ្ជូន តាមផ្លូវគោក និងមានការបិទព្រលានយ​ន្ត​ហោះផង​ដែ​រ។

វាគឺជាទឹកជំនន់ដ៏អាក្រក់​បំ​ផុតដែ​លបាន​វា​យប្រហា​រ​ទីក្រុ​ងហ្សាការតា ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុ​ងក្រោយ​នេះ។​​

សូមបញ្ជាក់ថា ទឹកជំនន់​តែ​ងកើ​តមានញឹកញាប់ក្នុងទីក្រុងហ្សាតារកា អំឡុងរដូវភ្លៀង ដែលចាប់ផ្តើមពីខែធ្នូ រហូតដល់មីនា។ ​ប​ច្ចុប្បន្នទី​ក្រុង​ដ៏ធំនេះ មានប្រជាជនរស់នៅចំ​នួ​ន​ ៣០លាននាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×