Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាង​ជើង​ព្រមាន​ប​ន្តធ្វើតេស្តសាកល្បងនុយក្លេអ៊ែរ​

spot_img

មេដឹកនាំកូរ៉េខាងជើង ​គីម​ ជុងអ៊ុន បាននិយាយថា​ ការពន្យារពេលកា​របា​ញ់​សាកល្ប​ងនុយ​ក្លេ​អ៊ែ​រ និងមីស៊ីល​រ​យៈចំ​ងាយ​ឆ្ងាយ ដែលបានអនុវត្តក្នុ​ង​កំឡុ​ង​កិច្ច​ច​រចាជាមួយអាមេរិ​ច បានមកដល់ទីបញ្ចប់​ហើ​យ​។​ មេដឹកនាំផ្តាច់ការវ័​យ​ក្មេ​ងរូ​បនេះ ព្រមានបន្តធ្វើការបាញ់សាក​ល្ប​ងនុ​យ​ក្លេអ៊ែរ​សារ​ជាថ្មី​។

លោកគីម ជុងអ៊ុននិយាយថា ប្រទេសរបស់លោកនឹងធ្វើ​កា​រប​ង្ហាញ​អាវុ​ធយុ​ទ្ធសាស្រ្ត​ប្រភេ​ទថ្មី​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

ទោះយ៉ាងណា លោក​ថ្លែងថា​ ទ្វារ​ចរចានៅតែបើកចំហ​រ​ ហើយទំហំនៃការធ្វើតេ​ស្ត​សាក​ល្បង​ ​គឺផ្អែកទោលើឥរិយា​ប​ទ​របស់​អាមេ​រិ​ច។

កម្លាំងចលករក្នុងរយៈ​ពេ​លប៉ុន្មានឆ្នាំចុង​ក្រោ​យ​នេះ​ ក្នុងការធ្វើឲ្យកូរ៉េខា​ង​ជើង​បោះប​ង់នុយ​ក្លេអ៊ែ​រ​ចោ​ល បានជាប់គាំង ​ខណៈ​ដែលអា​មេរិ​ច​មិនព្រ​មដ​កទណ្ឌ​កម្មចេ​ញ ទាល់តែទីក្រុងព្យុងយ៉ាងបោះបង់​ចោ​ល​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ចោលទាំ​ងស្រុ​ង​។

កូរ៉េខាងជើង បានធ្វើការ​បា​ញ់​សាក​ល្បង​អាវុ​ធខ្នា​តតូចជាច្រើនលើកកា​ល​ពី​ចុង​ឆ្នាំ​ ២០១៩ ដែលការបាញ់សាកល្បងនោះ​ត្រូ​វ​បានគេ​មើល​ឃើញ​ថា ជាចេតនាក្នុងការដាក់ស​ម្ពា​ធអា​មេ​រិច​ឲ្យធ្វើស​ម្បទា​នដ​ល់​ខ្លួ​ន។

ប៉ុន្តែ ការប្រកាសផ្អា​ក​បាញ់​សាក​ល្បង​នុយ​ក្លេអ៊ែរ និងមីស៊ីលអន្តរ​ទ្វី​ប​ដែល​អាច​បា​ញ់ដ​ល់ទឹ​កដី​អាមេ​រិ​ច បានក្លាយទៅជាមូល​ដ្ឋា​នមួ​យនៃកា​រ​ច​រចាជាមួយ​នឹ​ងអាមេរិ​ច​។​

ចាប់តាំងពីឆ្នាំ ២០​១​៧មក របបព្យុងយ៉ាងមិ​ន​ដែល​បាន​ធ្វើកា​រ​បាញ់​សាក​ល្បងនុ​យក្លេ​អ៊ែ​រ ឬមីស៊ីលឆ្លងទ្វី​ប​ឡើ​យ​។

ការប្រកាសរបស់មេដឹ​ក​នាំកូ​រ៉េខា​ងជើ​ង កើតឡើងនៅ​ថ្ងៃ​ចុង​ក្រោ​យ នៃការប្រជុំថ្នាក់ដឹក​នាំ​ក្នុង​ទី​ក្រុង​ព្យុង​យ៉ា​ង ដែលវាគឺជាព្រឹត្តិ​កា​រ​ណ៍មិ​នធ​ម្មតាប្រ​ចាំឆ្នាំ​។

នៅថ្ងៃទី ១​ខែមករានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សា​យ​ថា​ កូរ៉េខាងជើងមិន​មា​នបំ​ណងប​ន្តអ​នុវ​ត្តកា​រផ្អា​កបាញ់​សា​កល្ប​ង​នោះ​ទៀ​តឡើ​យ​ ខណៈដែលអាមេរិច​ប​ន្តធ្វើ​សម​យុ​ទ្ធរួ​ម​គ្នាជាមួយនឹងកូរ៉េខាងជើ​ង​ និងបន្តដា​ក់​ទណ្ឌក​ម្ម​។

“ក្នុងល័ក្ខខ័ណ្ឌនេះ វា​គ្មា​នមូលដ្ឋានសម្រាប់ពួកយើងក្នុ​ង​ការ​តាំង​ចិត្ត​តែម្នាក់​ឯង ដើម្បីអនុវត្តការប្តេ​ជ្ញា​ចិត្ត​នោះ​ឡើ​យ”​។​

គីម ជុងអ៊ុន បានព្រមានថា “ពិភពលោកនឹងឃើញអាវុ​ធ​យុទ្ធ​សាស្រ្ត​ថ្មីរ​បស់កូ​រ៉េខា​ង​ជើងក្នុ​ងពេ​លអ​នាគ​តដ៏​ខ្លីខា​ង​មុខ”។ ទោះយ៉ាងណា លោកមិនបា​នប្រា​ប់លំ​អិត​ពីអា​វុធនោះឡើ​យ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×