Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ជ្រើសរើសយករាជធានី​ ខេត្ត​ចំ​នួន៤ ដើម្បីសិក្សាពីនីតិវិធីនៃការ​ផ្ត​ល់សេ​វាដីធ្លី​ឡើង​វិ​ញ តាមការិយាល័យច្រក​ចេ​ញ​ចូលតែ​មួ​យ

spot_img

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជ​ធា​នី​ ខេត្តចំនួន៤ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេ​ត្តសៀ​មរាប ដើម្បីសិក្សាពីនីតិវិធីនៃការផ្ត​ល់​សេវាដី​ធ្លី​ឡើង​វិញ នៅថ្នាក់ក្រោ​មជាតិ​ នៅតាមការិយាល័យច្រ​ក​ចេញ​ចូលតែ​មួយ​ ដោយធានានូវការ​ផ្ត​ល់សេ​វា ជូនប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ងាយ​ស្រួល ពិសេសបង្កើនចំណូលចូ​ល​ថវិ​កាជា​តិ​។


ក្នុងឱកាសជួយពិភាក្សាការ​ងា​ររ​វាងអភិ​បាលរា​ជធា​នី​ភ្នំ​ពេញ និងក្រុមការងារអ​ន្ត​រក្រ​សួ​ង ស្តីពីចុះសិក្សាទម្រង់បែ​បបទ និងនីតិវិធីនៃការ​ផ្ត​ល់សេ​វា ក្នុងវិស័យរៀប​ចំ​ដែន​ដីនគ​រូប​នីយ​កម្ម និងសំណង់ នៅព្រឹកថ្ងៃទី២ ខែ​ម​​ករានេះ លោកប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន ​​រដ្ឋបាល​ក្រសួង​ម​ហាផ្ទៃ និងជាប្រធានក្រុមកា​រ​ងារអ​ន្តរក្រ​សួងបា​នឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ បាន​ស​ម្រេច​ជ្រើស​រើសយ​ក​រា​ជធានី ខេត្តចំនួន៤មាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិ​ក្សានីតិវិ​ធី​ផ្តល់សេ​វាដី​ធ្លីឡើងវិញ នៅថ្នាក់ក្រោមជាតិ ​នៅ​តាមការិយាល័យច្រ​ក​ចេញចូ​លតែ​មួយ​។
​ លោកបានបញ្ជាក់ថា ការសម្រេចសិក្សាពីនីតិវិធី​ផ្ត​ល់សេ​វាដី​ធ្លី នៅរដ្ឋបាលថ្នាក់ក្រោ​ម​ជាតិ​នេះ​ គឺជាការកែទម្រង់ការ​ផ្ត​ល់សេ​វាឲ្យកា​ន់តែងា​យស្រួល​ប្រ​កប ដោយគុណភាពជូន​ប្រ​ជាព​ល​រ​ដ្ឋ ខណៈបច្ចុប្បន្ននី​តិ​វិធី​ នៃការផ្តល់សេវាដីធ្លីនៅ​តា​មកា​រិយាល័យ​ច្រក​ចេញ​ចូលតែ​មួយ​ មានភាពលំបាកស្មុ​គ​ស្មាញ ដែលជាហេតុផ្តល់សេវាពុំ​សូ​វ​បាន​ល្អ​។
ក្នុងកិច្ចប្រជុំនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍គាំទ្រចំពោះ​កា​រកែ​ទម្រ​ង់ លើការផ្តល់សេវាផ្នែក​ដែ​ន​ដីនគ​រូប​នីយក​ម្ម​និង​សំណ​ង់ នៅថ្នាក់រាជធានីខេ​ត្ត​នេះថា​ នឹងជួយដោះស្រាយ​កា​រលំបា​ក​ជាច្រើ​ន រវាងមន្រ្តីផ្ត​ល់​សេវា និងអ្នកមកទទួល​សេ​វាឲ្យកា​ន់តែងា​យស្រួ​លជា​ង​ មុន គឺលឿ​ន​រហ័សនិងប្រកប​ដោ​យគុណ​ភាព​។​
លោកបានអះអាងថា កន្លងមកនេះប្រជាពលរដ្ឋ​បា​ន​គាំទ្រយ៉ា​ង​ខ្លំាង លើការមកទទួលសេ​វា​ផ្នែ​កនេះ នៅរាជ​ធានីភ្នំ​ពេ​ញ​ ប៉ុន្តែក៏បានជួបប​ញ្ហា​ប្រឈម​មួ​​យចំ​នួន ក្នុងការផ្តល់សេវាមិ​ន​ បានទា​ន់ពេ​លវេលា​ផង​ដែរ ដោយសារប្រជាពលរ​ដ្ឋ​ដែល​ជាអ្នក​ស្នើ​សុំ​ ដាក់ពាក្យពុំបាន​ភ្ជា​ប់​ជា មួយនឹងឯកសា​រ​គ្រប់​គ្រាន់ ការដកឯក​សា​រត្រឡប់ទៅ​វិញ ហើយ​លក់​ទៅឲ្យអ្ន​កដទៃច្រើន​ ដំណា​ក់កា​ល ឯកសារមានជា​ប់​បណ្តឹ​ង ខ្វះស្នាមមេដៃ​អ្ន​កជាប់​ព្រំជាដើ​ម​។
​ សូមបញ្ជាក់ថា ចាប់ពីបើកដំណើរការ​កា​រិយាល័​យច្រ​កចេ​ញចូល​តែមួ​យនៅរា​ជ​ធានីភ្នំពេ​ញ​ ចាប់ពីឆ្នាំ២​០១​៧មក ដល់ដំណាច់ឆ្នាំ​២​០១​៩ ការិយាល័​យ​នេះ បានផ្តល់សេវាជូ​ន​ប្រ​ជាពលរ​ដ្ឋ បានចំនួនជាង​៣១០០​០សេវា​ ​ហើយទទួលបានទឹកប្រាក់​ចូ​លថវិ​កាជាតិ​ជា​ង៤៧៤៤លាន​រៀ​ល៕ដោយ៖កូឡាប

spot_img
×