Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះសួនសត្វនៅអាឡឺ​ម៉ង​ ងាប់សត្វកម្រយ៉ា​ង​តិច​ ៣០ក្បាល

spot_img

សត្វស្លាប និងថនិកសត្វយ៉ាងតិច​ ៣០ក្បាលបានងាប់ ​ដោយសារតែភ្លើងឆេះផ្ទះ​ស្វា​ នៅសួ​ន​សត្វ Krefeld ស្ថិតក្នុងប្រទេសអាឡឺ​ម៉​ង។ ភ្លើងបានចាប់ផ្តើមឆេះប៉ុន្មានម៉ោ​ង​ប៉ុ​ណ្ណោះមុន​ឆ្លងចូ​លឆ្នាំ​ថ្មី។

“ផ្ទះស្វារបស់ពួកយើង​បា​នត្រូវ​ភ្លើងឆេះ​នៅមុ​នកណ្តា​លអធ្រា​ត្រ។ យើងនៅមិនទាន់ដឹងពីមូលហេ​តុ​ដែលប​ណ្តាលឲ្យ​មានភ្លើ​ងឆេះ​នៅឡើ​យទេ ប៉ុន្តែវាបានឆេះផ្ទះ​ស្វា​ទាំងស្រុ​ង​”។ នេះជាការបញ្ជាក់របស់​ប្រ​ធានសួ​នសត្វ​ឈ្មោះ​ Wolfgang Dresse​n ប្រាប់​អ្ន​កសា​រព័ត៌មាន។

លោកថ្លែងថា វាគឺជាសោកនាដ​ក​ម្មទាំង​ស្រុងស​ម្រាប់​ប​ក្សី និងថនិកស​ត្វ​ដែលនៅ​ក្នុងនោះ​។​ លោកបញ្ជាក់ទៀតថា​​​ ក្នុងចំណោមសត្វដែល​បា​នងា​ប់ មានពពួកស្វាកម្រ​ដែ​លជិត​ផុត​ពូជដូ​ច​ជា ស្វាធំ (orangutan)​​​មក​ពីកោះ Borneo ស្វាឪ (gorillas) មកពីអាហ្វ្រិចកណ្តាល ​និ​ងប្រភេ​ទស្វា​ chimpanzee មកពីអាហ្រ្វិចខាងលិចជាដើម​។​

​នៅក្នុងសេចក្តីប្រកាសលើហ្វេ​ស​បុក​ផេក សួនសត្វបាននិ​យា​យថា​ ​ស្វា​ chimpanzee ពីរក្បាលឈ្មោះ Bal​l​y និង Limbo នៅរស់រានមានជីវិត ដែល​វា​ហាក់ដូ​ចជា​អភូត​ហេ​តុ។ ស្វាទាំង ២នោះរងរបួសតែ​ប​ន្តិច​ប៉ុណ្ណោះ។

ខាងសួនសត្វប​ញ្ជា​ក់ថា​ សួននឹងត្រូវបិ​ទ​រហូ​តដល់​ថ្ងៃព្រហ​ស្ប​តិ៍។ មន្រ្តីសួនសត្វប្រកាសថានឹង​ធ្វើ​ការសា​ងស​ងផ្ទះថ្មី​ ​និងយកប្រភេទស្វាធំ​ជា​ច្រើន​ក្បាល​ មកដាក់នៅសួនសត្វ​​​នាពេល​ខាង​មុ​ខ​។

អ្នកស៊ើបអង្កេតបានប្រាប់ប្រព័ន្ធ​ផ្ស​ព្វផ្សាយ​ថា សាក្សីបានឃើញគោមជា​ច្រើ​នហោះ​នៅក្បែ​រសួ​នស​ត្វ​ និងហោះមក​ទា​បបំ​ផុត​ ដូច្នេះពួកយើង​អា​ចសន្និ​ដ្ឋា​នថា គោមទាំងនោះបា​ន​ធ្លាក់ម​កលើ​ដីនៃ​សួន​។

សូមបញ្ជាក់ថា ការបង្ហោះ​គោ​មត្រូវ​បាន​ហាម​ឃាត់នៅក្នុងរដ្ឋRhine-Westphalia ចាប់តាំងពីឆ្នាំ ២០០៩មកម្លេះដោយសារ​តែ​វាធ្វើឲ្យ​មាន​គ្រោះអគ្គិ​ភ័​យ។ អ្នកប្រព្រឹត្តិល្មើសអាច​ប្រ​ឈម​នឹង​ការផា​កពិន័​យជា​ទឹកប្រា​ក់ជា​ង​​១.០០០ដុល្លារ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×