Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានគណបក្សខ្មែរក្រោក ដាក់ទិស​ដៅឆ្នាំ​ថ្មី នឹងតាមដានភាពខ្វះច​ន្លោះ​នៃច្បាប់​ និងគោលនយោបា​យ​រប​ស់រដ្ឋា​ភិបា​ល​

spot_img

ភ្នំពេញ៖ នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២០នេះ ដែលឆ្នាំចាស់បានចា​ក​ចេញ​ ឆ្នាំថ្មីបានចូល​ម​ក​ដល់​ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គឺបានត្រៀមខ្លួនរួចរាល់ក្នុង ការបម្រើប្រជាជ​ន ការពារយុត្តិធម៌​ជូ​នប្រជា​ជន ដោយនឹងបន្តបេសកកម្មរ​ប​ស់ខ្លួ​ន ​លើការតាមដាន បញ្ហាទំនាស់ដីធ្លី , ភាពអសកម្ម​រប​ស់​មន្ត្រី​ ​, ការ​រំលោភ បំពានច្បាប់ , រំលោភអំណាច, បញ្ហាបក្ខពួកនិយ​ម​ , ការអនុវត្តន៍ច្បាប់មិ​ន​ប្រក្រ​តី , នឹងរាល់បាតុភាពទាំង​ឡា​យ ​ណាដែលនាំឲ្យពលរ​ដ្ឋឈឺ​ចាប់ និងបង្កការខាតបង់ ដល់​ស​ង្គម ។

លោក បានបន្ថែមថា ជាពិសេសក្នុងទិសដៅឆ្នាំថ្មីនេះ​ ​យើងខ្ញុំនឹងតាម ដានស្រាវជ្រាវ នូវ​ភាពខ្វះចន្លោះនៃច្បាប់នឹ​ង​គោ​ល នយោបា​យរប​ស់រដ្ឋា​ភិបា​ល​ ដើម្បីស្វែងរកចំណុ​ច​នៃ ភាពខ្វះខាត​ដើម្បីបំពេ​ញប​ន្ថែម ផងដែរ ។

បច្ចុប្បន្នមនុស្សខូចមួ​យ​ចំនួន​កំពុ​ងកា​ន់មុខ​ដំណែ​ងជា​មន្ត្រី អ្នកជំនួញទុច្ច​រិតមួយចំនួនកំពុងរក​ស៊ី​ដោយកា​របោ​កប្រា​ស់​ អ្នកធំមួយចំនួន​កំ​ពុង​ព្យាយាម​យក​ច្បាប់ម​ក​បម្រើប្រយោ​ជន៍ឯកជន ​ហើយការឈឺចាប់បានធ្លាក់​ម​កលើអ្នកតូចតាច កសិ​ករ ​កម្មករ ពលរដ្ឋធម្មតា ។

ការកែទម្រង់លក្ខណៈវះកាត់ចាំ​បា​ច់ ត្រូវតែមិនអា​ច​បង្អង់​បាន​នោះទេ​ ព្រោះបុគ្គលខិលខូ​ច​ទាំ​ងនោះ ជាគ្រាប់ខ្សាច់ក្នុ​ង​ស្បែក​ជើង ដែ​លធ្វើឲ្យដំណើរអភិវឌ្ឍន៍របស់ក​ម្ពុ​ជាមិន​អាច​ដើរទាន់ ប្រទេសជិតខាងបា​ន​៕ដោយ៖កូឡាប

spot_img
×