Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​ជួបជុំ​រវាង សម្តេច​តេ​ជោ ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល

spot_img

​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​ពិធី​ជួបជុំ​រវាង សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​រវាង​រាជរដ្ឋាភិបាល ជាមួយ​អ្នកសារព័ត៌មាន​ដែល​មិនអាច​ខ្វះ​បាន និង​បង្ហាញ​ពី​ការ​​យកចិត្តទុកដាក់​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​លើកតម្កើង​សិទ្ធិសេរីភាព​ខាង​​សារព័ត៌មាន ជាពិសេស​លើកទឹកចិត្ត​​ដល់​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញភារកិច្ច​នៅក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។​

​សូម​អញ្ជើញ ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត និង​សហការី (​អ្នកនាំពាក្យ​
​ចំនួន​៣​រូប ចូលរួម​ពិធី​ជួបជុំ​រវាង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកសារព័ត៌មាន​ក្នុងស្រុក​លើក ទី​៤​។​

​យោង​៖ លិខិត​លេខ ១៨០៣ សជណ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ ២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា តាម​កម្ម​វត្ត និង​យោង​ខាងលើ ខ្ញុំ​សូម​ជម្រាប ឯកឧត្តម លោកជំទាវ គណៈ​អភិបាល​រាជធានី ខេត្ត ជ្រាបថា​ ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​ពិធី​ជួបជុំ​រវាង សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​រវាង​រាជរដ្ឋាភិបាល ជាមួយ​អ្នកសារព័ត៌មាន​ដែល​មិនអាច​ខ្វះ​បាន និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​លើកតម្កើង​សិទ្ធិសេរីភាព​ខាង​សារព័ត៌មាន ជាពិសេសរ​លើកទឹកចិត្ត​​ដល់​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញភារកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមទាំង​ឥស្សរជន​ដែល​សកម្ម​​ក្នុងការ​បម្រើ​សង្គម​។ ក្នុងន័យនេះ ខ្ញុំ​សូម​អញ្ជើញ ឯកឧត្តម លោកជំទាវ និង​សហការី (​អ្នកនាំពាក្យ ចំនួន​០៣​រូប​ ​ចូលរួម​ពិធី​ខាងលើ​នៅ​ថ្ងៃ​អង្គារ ៦ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមករា​ ​ឆ្នាំ​២០២០ វេលា​ម៉ោង ១៧និង០០ នាទី​រសៀល នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សូម​ចាត់​បញ្ជូន​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចូលរួម​យ៉ាងយូរ​ត្រឹម​ថ្ងៃ​សុក្រ ទី​១០ ខែមករា ​ឆ្នាំ​២០២០ មក​អគ្គនាយកដ្ឋាន​
​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ដើម្បី​ក្រុមការងារ​រៀបចំ​ប័ណ្ណ​សម្រាប់​ចូលរួម​ពិធី​ខាងលើ​៕

ដោយ​៖​កូ​ឡាប​

spot_img
×