Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវ​និស្សិត​៣ រូប ដាក់ពាក្យ​ប្ដឹង​ជា​ផ្លូវការ​មក​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ចំពោះ​ភាពមិនប្រក្រតី លេី​នីតិវិធី​នៃ​ការប្រឡង ប្រកួតប្រជែង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០

spot_img

​ភ្នំពេញ​៖ ​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២​មករា​នេះ​ថា យុវ​និស្សិត​៣ រូប ក្នុងចំណោម​៥​រូប បាន​មកជួប​ខ្ញុំ​ដាក់ពាក្យ​ប្ដឹង​ជា​ផ្លូវការ​មក​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ចំពោះ​ភាពមិនប្រក្រតី លេី​នីតិវិធី​នៃ​ការប្រឡង ប្រកួតប្រជែង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ ដែល​រៀបចំ​ដោយ ក្រសួងយុត្តិធម៌ និង​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ។​

​លោក​បាន​ថ្លែងថា ​ផ្អែក​តាម​ពាក្យបណ្ដឹង​នេះ ជា​មូលដ្ឋាន​នាំអោយ​យេី​ង​ខ្ញុំ​មាន​សមត្ថកិច្ច​គ្រប់គ្រាន់​នឹង​តាមដាន សេី​រេី ពិនិត្យ​ចំពោះ​ការប្រឡងប្រជែង​សិស្ស​ចៅក្រម​ដែល​ពោរពេញ​ដោយ​ភាពចម្រូងចម្រាស់​នេះ​ផងដែរ​។​

​សូម​គូសបញ្ជាក់ថា ៖ កន្លងមក​មានការ​លេចចេញ​នៅ​រូប​ភាពជា​តម្រុយ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ឯកសា​មិន​ប្រក្រតី​របស់ បេក្ខជន​ឈ្មោះ សយ យូ សុមនា ក្នុង​នីតិវិធី​នៃ​ការ​ស្នេ​ី​សុំ​ប្រឡងប្រជែង​សិស្ស​ចៅក្រម​នេះ ។

​ដោយឡែក ៖ លេី​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ពលរដ្ឋ​គ្រប់រូប​សុទ្ធតែ​បានដឹង​ក្នុង​ចិត្ត​យ៉ាងច្បាស់​អំពី​គុណភាព​នឹង​ការជឿទុកចិត្ត​លេី​វិស័យនេះ ដូចនេះ​ហេី​យ​ទេី​ប​ពលរដ្ឋ​សង្ឃឹមថា ការកែ​ទំរង់​លេី​វិស័យ​យុត្តិធម៌​នេះ​ជា​មូលដ្ឋាន​ចាំបាច់​បំផុត ដែល​គ្រប់គ្នា​ត្រូវការ​យ៉ាងខ្លាំង ។

​បេី​គ្រាន់តែ​នីតិវិធី​ប្រឡង​សិស្ស​ចៅក្រម​មាន​ភាពមិនប្រក្រតី​ទៅ​ហេី​យ អោយ​ពលរដ្ឋ​សង្ឃឹម​អ្វី​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ក្នុង​​កិច្ចប្រជុំ​លើក​ទី​៥៣ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.)​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ក៏បាន​ស្តាប់ របាយការណ៍​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៩ ​ដែល​លើកឡើង​ដោយ លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​​ករណី​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ កញ្ញា សយ យូ​សុមនា ដែល​រាយការណ៍​លំអិត​ដោយ​លោកស្រី​ ​អ៊ូ ស៊ីថា​ ​ប្រធាន​នាយកដ្ឋាន​អប់រំ បង្ការ និង​ទប់ស្កាត់ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​វាយតម្លៃ​ខ្ពស់ ការរៀបចំ​ប្រឡងប្រជែង​សិន​ជំនា​ន់ទី​១០ ដែល​ក្រសួងយុត្តិធម៌ រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ និង​សាលា​វិជ្ជា​ជី បាត់​​ដំណើរការ ពិត​ជាមាន​តម្លាភាព យុត្តិធម៌ និង​ត្រឹមត្រូវ​តាំងពី​ដំណាក់កាល​មុន​ទេ ក្រោយពេល​ប្រឡង ។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ពិនិត្យឃើញថា​វិញ្ញាសា​របស់​បេក្ខជន​ម្នាក់ៗ​ត្រូវបាន​កែ​ដោយ​គ្រូ​កំណែ​មាន​អធិបតេយ្យ​ចំនួន ២ រូប ហើយ​បូក​បញ្ចូល​គ្នា ចែក​យក​ពិ​ន្ទ​មធ្យមភាគ​សម្រាប់​ប្រជែង​គ្នា ។ ក្រៅពីនោះ​គ្រប់ផ្នែក​នៃ​ការប្រឡង​លើក​ទី​១០​នេះ ក៏​សុទ្ធតែ​បាន​ដំណើរការ​ដោយ​យកចិត្តទុកដាក់ មិនមាន​អ្វី​ខុស ខ្វះខាត​ចន្លោះ ហើយ​សូម្បីតែ​វិញ្ញាសារ​សួរ​ផ្ទាល់មាត់ ក៏មាន​មន្ត្រី​​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ជាមួយ ធ្វើការ​សង្កេតការណ៍​ដែរ ។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ វាយតម្លៃ​ខ្ពស់​ការយក ចិត្ត​ទុកដាក់​ប្រកាស​ព័ត៌មាន​ភ្លាមៗ​ពី​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ និង​ការអញ្ជើញ​មក​បំភ្លឺ​ជូន​បេក្ខជន​តវ៉ា​៦​រូប ពី​សំណាក់ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ក្រសួងយុត្តិធម៌ មាន​លោក​រដ្ឋលេខាធិការ កើត រិ​ទ្ធ លោក ផូ​វ សំភី (​លោក កើត រិ​ទ្ធ ក៏​ជាប់​បាក់​ឌុប​នៅ​អាយុ ១៦​ឆ្នាំ – លោក ផូ​វ សំភី ក៏​ចេញ​បង្រៀន​នៅ​មហាវិទ្យាល័យ​នៅ​អាយុ​២៣​ឆ្នាំ​ដែរ​) ៕ ដោយ​៖​កូ​ឡាប​

spot_img
×