Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្អក​ស្រា​អតីត​ប្រពន្ធ​ផឹក​ស្រវឹង ហើយ​ចាប់​រំលោភ​សម្រេច​២​ដង​ តែ​អតីត​ប្ដី​បដិ​សេធ

spot_img

ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូបានលែងលះគ្នាអស់រយ:ពេលពីរខែហើយ ស្រាប់តែប្រពន្ធបានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ដោយចោទប្រកាន់បុរស អតីតជាប្ដីថាបានបង្អកស្រាឲ្យគាត់ស្រវឹងហើយ ចាប់រំលោភបានសម្រេចចំនួន២ដងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០នៅសង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

អតីតបុរសជាប្ដីឈ្មោះ សម ភារម្យ អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខឯកជន នៅហាងកន្លែងកើតហេតុខាងលើ មានស្រុក កំណើតនៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ ត ថ ច អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌ​បឹងកេងកង ។

បើតាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុកាលពីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ គាត់បានផឹក ស្រាជាមួយបុរសម្នាក់ ដែលត្រូវជាមិត្តភក្តិក្នុងហាងផឹកស៊ីមួយកន្លែង មួយសន្ទុះ ក្រោយមកក៏លេចមុខអតីតប្ដីគាត់មក ហើយផឹកស៊ីជាមួយគ្នា ដោយបុរសអតីតប្ដីគាត់នោះ ចេះតែបង្ខំឲ្យលើកដាច់ៗរហូត។ លុះពេលស្រវឹងស្រាលែងដឹងខ្លួន ស្រាប់តែនាំគាត់ឡើងបន្ទប់ ព្រឹកឡើង ឃើញខ្លួនគាត់អាក្រាតកាយ ទើបដឹងថា ត្រូវអតីតប្ដីចាប់រំលោភ។ ពេលនោះគាត់ បាននិយាយសម្របសម្រួលថា តើត្រូវ ដោះស្រាយយ៉ាងម៉េច បើយើងលែងលះគ្នាហើយត្រូវគ្នាវិញ ឬក៏សងសំណងជាទឹកប្រាក់។ ប៉ុន្តែបុរសជាប្ដីប្រកែកថា មិនបានចាប់រំលោភទេ ។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលបឹង កេងកងទី១ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុតិ្តធម៌ឲ្យ ដោយបញ្ជាក់ថា ប្ដីប្រពន្ធគាត់ទាំង២នាក់ មិនបានរៀបការត្រឹមត្រូវតាមប្រពៃណីទេ គ្រាន់តែសែនព្រេនប៉ុណ្ណោះ និងរស់នៅជាមួយគ្នាអស់រយ:ពេលជាង ១០ឆ្នាំ មានកូនស្រីម្នាក់ អាយុ៣ឆ្នាំ ។

ក្រោយដាក់ពាក្យបណ្តឹងរួច សមត្ថកិច្ចនឹងស្រាវជ្រាវកោះហៅភាគីបុរសអតីតជាប្តីយកមកសាកសួរដើម្បីចាត់ការតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×