Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​យន្តហោះ​យោធា​ឥណ្ឌា សម្លាប់​មនុស្ស ៧​នាក់​

spot_img

ឧទ្ធម្ភាគចក្រ​យោធា​ឥណ្ឌា​មួយគ្រឿង​បាន​ធ្លា​ក់នៅ​តំបន់ភ្នំ ក្បែរ​ព្រំដែន​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ស្លាប់​មនុស្ស​ចំនួន ៧​នាក់​ដែល​ជិះ​លើ​យន្តហោះ​ទាំងអស់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ឥណ្ឌា​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ឥណ្ឌា ឈ្មោះ Suneet Newton បាន​និយាយថា មុនពេល​ធ្លាក់ យន្តហោះ​ដែល​ផលិត​នៅ​ប្រទេស​រុស្សី​ប្រភេទ Mi-17 កំពុង​ដឹក​មន្ត្រី​យោធា​ទៅ​នាក់​រដ្ឋ Arunachal Pradesh​។​

​លោក​បន្ថែមថា មូលហេតុ​នៃ​ការធ្លាក់​មិនទាន់​ដឹង​នៅឡើយ​នោះទេ​។​

​ប្រទេស​ឥណ្ឌា​ក៍​កំពុង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​នោះ ដើម្បី​បង្រួម​គំលាត​គ្នា​ជាមួយនឹង​ប្រទេស​ចិន ដែល​ប្រព័ន្ធ​ផ្លូវ​យ៉ាង​ល្អ​។​ សុភ័ក្ត្រ

 

spot_img
×