Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ និង​អភិបាល​ខេត្តកោះកុង ក្រុង​ពាលី​មុន​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភព​លក​នៅ​តារា​សាគរ​

spot_img

​កោះកុង​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​លោក លី ថាវ អគ្គនាយក​តំបន់​វិស្សមកាល​តារា​សាគរ នា​រសៀល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​រៀបចំ​ពិធី​ក្រុង​ពាលី​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​លើក​ទី​១ ឆ្នាំ​២០២០ ដែល​នឹងត្រូវ​ឆ្លងកាត់​ខេត្ត​ទាំង​បួន​នៃ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​

​ពិធី​ក្រុង​ពាលី​នេះ​ធ្វើឡើង​នៅ​តំបន់​វិស្សមកាល​តារា​សាគរ ស្ថិតនៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។​

​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នេះ ត្រូវបាន​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​ប្រណាំង​កង់​ពិភពលោក (UCI) និង​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នេះ ត្រូវបាន​បែងចែក​ជា​៣​ដំណាក់កាល ក្នុងនោះ​រួមមាន ទី​១៖ ប្រណាំង​ថ្ងៃទី​០៤ ចេញពី​តារា​សាគរ​ឆ្ពោះទៅ​ទី​រួម​ខេត្តកោះកុង​, ទី​២៖ ប្រណាំង​ថ្ងៃទី​០៥ ចេញពី​រង្វង់​មូល​សាយ​ភូ​ថង​ឆ្ពោះទៅ​ភ្នំ​បូកគោ ដោយ​ឆ្លងកាត់​ស្រុក​ព្រៃនប់ និង​ទី​៣៖ ប្រណាំង​ថ្ងៃទី​០៦ ចេញពី​ជើងភ្នំ​បូក​គោក​ឆ្ពោះទៅ​ខេត្ត​កែប​។​

​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នេះ​ផងដែរ អាជ្ញាធរ​បានចេញ​សេចក្តីជូនដំណឹង​រួចហើយ ដោយ​ហាម​យានយន្ត​ដឹកជញ្ជូន​ដី រថយន្ត​ដឹក​សម្ភារ​សំណង់ រថយន្ត​ធ្ងន់ៗ​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ ៤៨ ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង មិន​ឲ្យ​ឆ្លងកាត់​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤-៦ ខែមករា ខាងមុខនេះ​៕ ដោត​៖​បញ្ញា​ស័ក្តិ​

spot_img
×