Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​បានចេញ សជណ អោយ​ក្រសួងបរិស្ថាន​ដោះស្រាយ​លេីករណីទំនាស់​ដីធ្លីរបស់​ពលរដ្ឋ​ឈ្មោះ ហុឹង ម៉ូ​លី

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បានចេញ សជណ អោយ​ក្រសួងបរិស្ថាន​ដោះស្រាយ​លេីករណីទំនាស់​ដីធ្លី របស់​ពលរដ្ឋ​ឈ្មោះ ហុឹ​ង ម៉ូ​លី បន្ទាប់ពី​ពលរដ្ឋ​បាន​ប្ដឹង​មក​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ហេី​យ​ត្រូវ​យើង​​ខ្ញុំ​ចុះ​ស្រាវជ្រាវ​រក​ឃេី​ញ​ភាពមិនប្រក្រតី​នឹង​កសាង​របាយការណ៍​ប​ញ្ជូ​ន​ទៅ​រាជរដ្ឋាភិបាល ។​

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក្នុង​​កម្មវត្ថុ ៖ ករណី​របាយការណ៍​ស​ង្ខេ​ប​អំពី​លទ្ធផល​ស្រាវជ្រាវ របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ស្តីពី​ទំនាស់​ដីធ្លី​នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​យោង ៖ – លិខិត​លេខ​៥៩២/១៩ ចុះ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ និង​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​។​

​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​និង​យោង​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន លោក​រដ្ឋមន្ត្រីក្រសួង​បរិ​ស្ឋា​ន​ជ្រាបថា ករណី​ទំនាស់​ដីធ្លី​នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បានលើកឡើង​ដោយ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក រាជរដ្ឋាភិបាល​ឯកភាព​ប្រគល់ជូន​ក្រសួងបរិស្ថាន​ពិនិត្យ​និង​ដោះស្រាយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×