Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​​បើករថយន្ត បុ​ក​រ​បាំង​ពុះ​​ទ្រូង​ផ្លូវ​​ ផ្ទុះឆេះបុរស​ម្នាក់​ស្លាប់​ នៅក្នុង​រថយន្ត ​​

spot_img

ខេត្តព្រះសីហនុ​៖​ បុរស​ម្នាក់​​បាន​​ស្លាប់ ​ដោយ​ភ្លើង​ឆេះ​រោល​នៅក្នុ​ង​​រថ​យន្ត ​ខណៈ​ជួប​គ្រោះថ្នាក់​ច​រា​ចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​ដោយ​បើ​ក​​បុ​ក​រ​បាំង​ពុះ​​ទ្រូង​ផ្លូវ​​។ ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​លើ​​ផ្លូវ​ជាតិ​​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ​១៧​៩-១៨០​ត្រង់ចំណុច​មុខ​វិទ្យាល័យ​ហ៊ុន​សែ​ន​វា​ល​រេញ ​ឃុំ​វា​លរេញ ​ស្រុក​ព្រៃ​នប់ ​ខេ​ត្ត​ព្រះ​សីហនុ​​ កាលពី​យប់​រំល​ង​អ​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​​៣ ​ខែមករា ​ឆ្នាំ​២០២០​នេះ។


​សមត្ថកិច្ច​មូលដ្ឋាន​បាន​​ប្រា​ប់ថា​ មាន​គ្រោះថ្នាក់​ចរាចរ​​ណ៍មួយ​កើតឡើង ដោយ​ខ្លួនឯង​រថយន្ត​ដោ​យ​ ម៉ា​ក LEXUS LX470 ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំ​ពេញ​ ​2N-3111 ។​ អ្នកបើកបរ ឈ្មោះ នាក់ ច​យ ភេទ ប្រុស អាយុ ៥៣​​ឆ្នាំ មាន​ទីលំនៅ​ឃុំ​​​ទំនប់រលក ស្រុក​ស្ទឹងហាវ ​ខេត្ត​​ព្រះសី​ហនុ​​។ ​
​ប្រភព​ដដែល​បា​ន​​បន្ត​ថា ​រថយន្ត​មាន​ទិសដៅ​ភ្នំពេញ​-​ក្រុ​ងព្រះសី​ហនុ ​បាន​បុក​របាំង​ពុះ​​ចែ​ក​ទ្រូ​ងផ្លូវ​​ពេញ​ទំហឹង រថយន្ត ឆាបឆេះ​ជា​អគ្គិភ័យ​បណ្តា​ល​ឱ្យ​អ្ន​កបើក​ប​រ​រថយន្ត​ស្លាប់​​នៅ​នឹងក​ន្លែង​​កើ​តហេ​តុ ​។ ​សាកសព​ត្រូវបា​ន​​ប្រគ​ល់ជូន​​ក្រុ​មគ្រួសា​រ​​យកទៅ​​ធ្វើបុ​ណ្យ​​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×